មន្ទីរប៉ង់តាហ្គោន លប់ផែនការដាក់ពង្រាយ យោធា៤០០០នាក់ នៅមូលដ្ឋានទ័ព របស់ខ្លួនក្នុងប្រទេស អេស្បាញ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ទីរបញ្ចកោណបានលុបចោលផែនការ ដាក់ពង្រាយទាហាន ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកជាង៤០០០នាក់ បណ្ដោះអាសន្នទៅកាន់ប្រទេសប៉ូឡូញ។
លោក Christopher LaNeve អគ្គសេនាធិការស្តីទីកងទ័ព សហរដ្ឋអាមេរិកបាននិយាយ នៅក្នុងសវនាការសភា កាលពីថ្ងៃសុក្រថា ប្រមុខបញ្ជាការអឺរ៉ុប បានទទួលការណែនាំស្តីពីការកាត់បន្ថយកម្លាំង ។
លោក LaNeve បាននិយាយ ដោយសំដៅដល់ក្រុមប្រយុទ្ធ នៃកងពលតូចពាសដែកទី២ថា ៖ខ្ញុំបានធ្វើការជាមួយគាត់ ក្នុងការពិគ្រោះយោបល់ យ៉ាងជិតស្និទ្ធអំពីអ្វីដែលអង្គភាព កងកម្លាំងនោះនឹងទៅជា ហើយវា ធ្វើឱ្យមានអត្ថន័យបំផុត សម្រាប់កងពលតូចនោះក្នុងការមិនដាក់ពង្រាយរបស់ខ្លួននៅក្នុងទីតាំងដែលមិនចាំបាច់។
ឧត្តមសេនីយ៍រូបនេះ បាននិយាយទៀតថា ធាតុមួយចំនួន នៃអង្គភាពត្រូវបានបញ្ជូន ទៅក្រៅប្រទេសរួចហើយ ហើយប្រតិបត្តិការ របស់វាកំពុងដំណើរការ។
គួរឲ្យដឹងដែរថា បញ្ជាឱ្យលុបចោលការដាក់ពង្រាយនេះ ត្រូវបានទទួលចេញពីការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នេះបើតាមយោងតាមការបញ្ជាក់បន្ថែម ដោយលោកឧត្តមសេនីយ៍។ គ្មានការប្រកាសជាផ្លូវការត្រូវបានគេធ្វើឡើងនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
