រថភ្លើង បុកជាមួយរថយន្តក្រុង នៅប្រទេសថៃ បណ្តាលឱ្យមានមនុស្សស្លាប់បឋមចំនួន៦នាក់
បរទេស៖ រថភ្លើងបានបុកជាមួយឡានក្រុងមួយគ្រឿងនៅជិតផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ម៉ាក់កាសាន នៅលើផ្លូវអាសុខ-ឌីនដេង នៅថ្ងៃសៅរ៍នេះ ដែលបណ្តាលឱ្យមានអគ្គីភ័យឆាបឆេះ។
យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី១៦ ខែឩសភា ឆ្នាំ២០២៦ថាហេតុការណ៍បុកនេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ នាក់ស្លាប់ ។
ក្រុមអ្នកឆ្លើយតបបន្ទាន់កំពុងនៅកន្លែងកើតហេតុ។ អាជ្ញាធរមិនទាន់បានបញ្ជាក់ពីចំនួនអ្នកស្លាប់សរុប ឬមូលហេតុនៃការបុកគ្នានៅឡើយទេ។
ប្រែសម្រួល: ណៃ តុលា
