DAP News
ព័ត៌មានអន្តរជាតិ

នៅទិវាសារមន្ទីរអន្តរជាតិ សូមស្តាប់លោក Xi Jinping រៀបរាប់រឿងរ៉ាវ អំពីវត្ថុបុរាណ

លោក​ Xi Jinping ប្រធានរដ្ឋចិន ​មាន​ចំណង់ចំណូលចិត្ត​ពិសេស​ចំពោះ​សារមន្ទីរ ។
ចាប់ពីការចុះត្រួតពិនិត្យការងារ ក្នុងស្រុក​ដល់ដំណើរទស្សនកិច្ច នៅក្រៅប្រទេស លោក​ Xi Jinping តែងតែចូលទៅទស្សនាក្នុងសារមន្ទីរ ​និងសាលរំលឹក វិញ្ញាណក្ខន្ធនានា ​ពេលខ្លះថែមទាំងធ្វើជា “មគ្គុទ្ទេសក៍” ផ្ទាល់ដើម្បីបង្ហាញពីការ”ធ្វើឱ្យវត្ថុបុរាណនិយាយ ​និងប្រាប់មនុស្ស អំពីប្រាជ្ញា នៃប្រវត្តិសាស្ត្រ”។ ថ្ងៃទី១៨ ខែឧសភា គឺជាទិវាសារមន្ទីរអន្តរជាតិ ។ ចូរយើងនាំគ្នាស្តាប់លោក​ Xi Jinping រៀបរាប់រឿងរ៉ាវ អំពីវត្ថុបុរាណវប្បធម៌ ។

លោក​ Xi Jinping ណែនាំប្រវត្តិសាស្ត្រ​និងវប្បធម៌ចិនដល់លោក Trump ប្រធានាធិបតីអាមេរិក ។
​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ លោក Xi Jinping ​បានអមដំណើរលោក Trump​ ប្រធានាធិបតី​អាមេរិកដែល​កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន​ក្នុងដំណើរទស្សនកិច្ចនៅប្រាសាទ ឋានសួគ៌Tiantan ។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ​បានលើកឡើងថា ​ឆ្នាំ ២០១៧ យើងបានទៅទស្សនាវាំងចាស់ ជមួយគ្នា​ ។​ ប្រាសាទឋានសួគ៌​ដែលយើង បានទៅទស្សនានៅថ្ងៃនេះ មានអាយុកាល​ដូចគ្នានឹងវាំងចាស់ ដែលតំណាងឱ្យគោលគំនិតនៃ “ឋានសួគ៌មូល​និងផែនដីការ៉េ” ដែល​បង្ហាញពីទស្សនៈពិភពលោក​និងទស្សនវិជ្ជា នៃជីវិតរបស់ប្រទេសចិន ៕

To Top