អ៊ីរ៉ង់ត្រៀមប្តឹង សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជុំវិញការវាយប្រហារ លើទីតាំងវប្បធម៍ ប្រវត្តិសាស្ត្រជិត១៥០កន្លែង
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Kazem Gharibabadi បាននិយាយថា ទីក្រុងតេហរ៉ង់ នឹងនាំសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅកាន់តុលាការជុំវិញ ការវាយប្រហារលើទីតាំងវប្បធម៌របស់អ៊ីរ៉ង់។
បទឈប់បាញ់ដ៏ផុយស្រួយមួយ ដែលត្រូវបានបង្កើតឡើង រវាងភាគីទាំងសងខាងនៅដើមខែមេសា បន្ទាប់ពីរយៈពេលមួយខែនៃអរិភាពដ៏ខ្លាំងក្លាដែលផ្តួចផ្តើម ដោយជនជាតិអាមេរិក និងអ៊ីស្រាអែល ដែលបច្ចុប្បន្នកំពុងបន្តកើតមាននៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ មិនមានការរីកចំរើន ក្នុងកិច្ចចរចាសន្តិភាព ដោយប្រយោលនោះទេ ដោយទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់បានច្រានចោលការទាមទាររបស់គ្នាទៅវិញទៅមកថាមិនអាចទទួលយកបាននោះទេ។
លោក Gharibabadi បានសរសេរនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ កន្លែងសម្គាល់ប្រវត្តិសាស្ត្រ និងសារមន្ទីរចំនួន១៤៩ នៅក្នុងខេត្តចំនួន២០របស់អ៊ីរ៉ង់ រួមទាំងកន្លែងចំនួន៥ ដែលត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូ ត្រូវបានបំផ្លាញដោយការ ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
អ្នកការទូតបានបន្ថែមថា តំបន់វប្បធម៌ត្រូវ តែត្រូវបានការពារក្នុងអំឡុង ពេលមានជម្លោះស្របតាម អនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ និងច្បាប់ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌៕
ប្រែសម្រួល៖ស៊ុនលី
