សហរដ្ឋអាមេរិក បន្តលើកលែងទណ្ឌកម្ម ទៅដល់ផលិតផលប្រេងឆៅ របស់រុស្សីរយៈពេល៣០ ថ្ងៃបន្ថែមទៀត
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិកបានបន្តការ លើកលែងទណ្ឌកម្មម្តងទៀត ដែលអនុញ្ញាតឱ្យផលិតផលប្រេងឆៅ និងប្រេងរបស់រុស្ស៊ី ដែលផ្ទុករួចជាស្រេចនៅលើកប៉ាល់ ដឹកជញ្ជូន និងលក់ចេញ។
ការលើកលែងចុងក្រោយបំផុតដែលបានលុបចោលកាលពីថ្ងៃសៅរ៍ បន្ទាប់ពីការលើកលែងរយៈពេល៣០ ថ្ងៃមុនដែលបានផុតកំណត់ នៅថ្ងៃទី១១ខែមេសា ហើយផ្តល់ឱ្យអ្នកទិញរយៈពេល៣០ ថ្ងៃទៀតដើម្បីបញ្ចប់ការដឹក ជញ្ជូនប្រេងពីសមុទ្ររបស់រុស្ស៊ីដោយមិនបំពានលើការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកឡើយ។
គួរឲ្យដឹងដែរថាការផ្លាស់ប្តូរនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងបន្ទាប់ពីប្រទេសជាច្រើនបានស្នើសុំពេលវេលាបន្ថែមទៀតដើម្បីដឹកជញ្ជូនទំនិញ។
លោកBessent បានសរសេរនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ អាជ្ញាប័ណ្ណទូទៅថ្មីរយៈពេល៣០ ថ្ងៃគឺមានបំណងអនុញ្ញាតឱ្យ ប្រទេសដែលងាយរងគ្រោះបំផុត ចូលប្រើប្រាស់ប្រេងរុស្ស៊ីជាបណ្តោះអាសន្ន បច្ចុប្បន្នកំពុងជាប់គាំងនៅសមុទ្រ ។
លោកបានសរសេរថា ការបន្ថែមនេះនឹងផ្តល់នូវ ភាពបត់បែនបន្ថែម ជួយ ធ្វើឱ្យទីផ្សារប្រេងឆៅមានស្ថេរភាព និងទប់ស្កាត់សមត្ថភាពរបស់ប្រទេសចិនក្នុងការ ស្តុកទុកធុងប្រេងបញ្ចុះតម្លៃទាំងឡាយ៕
ប្រែសម្រួល៖ស៊ុនលី
