ព័ត៌មានអន្តរជាតិ

ក្រូអាត ដែលជារដ្ឋសមាជិក របស់ណាតូប្រកាសបដិសេធ ទទួលយកទូតថ្មី របស់អ៊ីស្រាអែលឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីក្រូអាត លោក Zoran Milanovic បានបដិសេធមិនយល់ព្រម លើឯកអគ្គរដ្ឋទូតថ្មី របស់អ៊ីស្រាអែលប្រចាំនៅទីក្រុង Zagreb ដោយលើកឡើងពីការមិនយល់ស្របជាមួយសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល។

សេចក្តីប្រកាសដែលបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ឯកអគ្គរដ្ឋទូតដែលត្រូវ បានស្នើឡើងនៃរដ្ឋអ៊ីស្រាអែលមិនបានទទួល ហើយក៏មិនបានទទួល ការយល់ព្រមពីប្រធានាធិបតីនៃសាធារណរដ្ឋ Zoran Milanovic ដោយសារតែគោលនយោបាយដែលអនុវត្ត ដោយអាជ្ញាធរអ៊ីស្រាអែលបច្ចុប្បន្ន ។

ប្រទេសអ៊ីស្រាអែល​បាន​ងាក​ចេញ​ពី​បទដ្ឋាន​ការទូត​ដែល​បាន​បង្កើត​ឡើង ​ដោយ​ការ​ប្រកាស​ឯកអគ្គរដ្ឋទូត​ដែល​បាន​ស្នើ​ឡើង​របស់​ពួកគេ​មុន​ពេល​គាត់​ត្រូវ​បាន​ប្រធានាធិបតី​ក្រូអាត​យល់ព្រម។ សម្ពាធសាធារណៈ ឬនយោបាយ ក្នុងករណីនេះពីភាគីអ៊ីស្រាអែល នឹងមិនផ្លាស់ប្តូរការសម្រេចចិត្តរបស់ប្រធានាធិបតីនៃសាធារណរដ្ឋនោះទេ។

គួរឲ្យដឹងដែរថាអាណត្តិ​ឯកអគ្គរដ្ឋទូត​បច្ចុប្បន្ន​របស់​អ៊ីស្រាអែល​ប្រចាំ​ទីក្រុង Zagreb គឺ​លោក Gary Koren នឹង​ផុត​កំណត់​នៅ​ចុង​ខែ​ឧសភា។

លោកYnet បានរាយការណ៍ កាលពីថ្ងៃចន្ទថា អ្នកការទូតអ៊ីស្រាអែល Nisan Amdor ដែលក្រុងយេរូសាឡឹមខាងលិច កាលពីឆ្នាំមុនបានជ្រើសរើសជំនួសគាត់នោះ នឹងមកដល់ប្រទេសក្រូអាតនៅខែក្រោយ ក្នុងនាមជាភារធារី ដែលជាមុខតំណែង​ ដែលមិនទាមទារការ យល់ព្រមពីប្រធានាធិបតី៕

ប្រែសម្រួល៖ស៊ុនលី

To Top