ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្រកាសហាមឃាត់ពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ តំបន់ដែលមានឆ្លង អេបូឡាចូលទឹកដីរបស់ខ្លួន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋ​អាមេរិក​ បាន​ដាក់​កំហិត​ការ​ធ្វើ​ដំណើរ ​ជា​បន្ទាន់​លើ​ជន​បរទេស​ដែល​មក​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​កុងហ្គោ អ៊ូហ្គង់ដា និង​ស៊ូដង់​ខាង​ត្បូង ដោយសារ​ការ​ផ្ទុះ​ឡើង​ នៃ​ជំងឺ​អេបូឡា។

នាយកដ្ឋានកិច្ចការងារសុខភាព និងសេវាមនុស្ស នៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកកាន់លិខិតឆ្លងដែន មិនមែនសហរដ្ឋអាមេរិក ដែលបានទៅលេងប្រទេស ណាមួយក្នុងចំនោមប្រទេស ទាំងបីក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ នឹងត្រូវហាមឃាត់មិន ឱ្យចូលប្រទេសអាមេរិកឡើយ។

ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រទេស DR Congo និង Uganda បានបញ្ជាក់ពីករណី Ebola ដំបូងរបស់ពួកគេ កាលពីថ្ងៃសុក្រ។ កាល​ពី​ថ្ងៃ​អាទិត្យ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​អាសន្ន​សុខភាព​សាធារណៈ​ជា​សកលផងដែរ។

អាជ្ញាធរអាមេរិកបានបញ្ជាក់ថា ជនជាតិអាមេរិកម្នាក់ ដែលធ្វើការនៅ DR Congo បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ Ebola ហើយកំពុងត្រូវបានជម្លៀសទៅកាន់ប្រទេស អាល្លឺម៉ង់ដើម្បីព្យាបាល ។ ជនជាតិអាមេរិកចំនួន៦នាក់ផ្សេងទៀត ដែលប៉ះពាល់នឹងវីរុសនេះក៏ស្ថិត នៅក្រោមការត្រួតពិនិត្យ ផ្នែកវេជ្ជសាស្ត្រផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top