DAP News
ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ ចាប់ផ្តើមធ្វើតេស្តហោះហើរ យន្តហោះចម្បាំង Su-57 ជំនាន់ទី៥​ ដែលមានកៅអីអ្នកបេីកបរចំនួន២

មូស្គូ៖ រុស្ស៊ីបានចាប់ផ្តើមធ្វើតេស្ត ហោះហើរយន្តហោះចម្បាំង Su-57 ជំនាន់ទី៥​ ដែលមានកៅអីពីរ នេះបើយោងតាមការចុះផ្សាយរបស់សាជីវកម្ម យន្តហោះសហរដ្ឋអាមេរិក (UAC) នៅថ្ងៃអង្គារ។

យន្តហោះគំរូ ដែលត្រូវបានកំណត់ថា Su-57D ត្រូវបានបើកបរដោយប្រធានអ្នកបើកយន្តហោះនៃការិយាល័យរចនា Sukhoi លោក Sergei Bogdan។ ការហោះហើរសាកល្បងបានដំណើរការទៅតាមផែនការ នេះបើយោងតាមការចុះផ្សាយរបស់ UAC ដែលជាផ្នែកមួយនៃក្រុមហ៊ុនអាកាសចរណ៍យក្ស Rostec ដែលគ្រប់គ្រងដោយរដ្ឋរបស់រុស្ស៊ី។

ឧបនាយករដ្ឋមន្ត្រីទីមួយ របស់រុស្ស៊ី លោក Denis Manturov បានឧ្យដឹងថា យន្តហោះនេះនឹងមាន សមត្ថភាពប្រយុទ្ធពិសេស ដោយដំណើរការជាយន្តហោះហ្វឹកហាត់ប្រយុទ្ធ និងយន្តហោះគ្រប់គ្រងការប្រយុទ្ធ។

ក្រុមហ៊ុន​ Rostec បានឧ្យដឹងថា យន្តហោះ ដែលមានកៅអីពីរនេះ ក៏អាចត្រូវបានប្រើដើម្បីរៀបចំ និងសម្របសម្រួលប្រតិបត្តិការរួម គ្នាដែលពាក់ព័ន្ធនឹងយន្តហោះ​ ដែលមានមនុស្សបើក និងគ្មានមនុស្សបើកផងដែរ។

អង្គភាព​អាកាសចរណ៍​ជួរមុខ​ពហុតួនាទី Su-57 មានសមត្ថភាព​វាយប្រហារ​ គោលដៅ​ផ្លូវអាកាស ដីគោក និង​ជើងទឹក ព្រមទាំង​ប្រតិបត្តិការ​ពេញមួយថ្ងៃ រួមទាំង​ក្នុងអាកាសធាតុ​ដ៏លំបាក និង​បរិយាកាស​រំខាន​ដ៏លំបាក​ផងដែរ នេះបើតាម​ការលើកឡើង​របស់ UAC៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top