ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ​ កាត់បន្ថយក្រុមប្រយុទ្ធ កងពលតូច របស់សហរដ្ឋអាមេរិក​ នៅអឺរ៉ុប

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណ​ បានប្រកាសថា ខ្លួនបានកាត់បន្ថយចំនួនក្រុមប្រយុទ្ធកងពលតូចរបស់សហរដ្ឋអាមេរិក (BCTs) ដែលត្រូវបានចាត់តាំងទៅកាន់អឺរ៉ុប​ ពី​ ៤នាក់​ មកត្រឹម​ ៣នាក់វិញ​ ដោយធ្វើឱ្យកម្រិតកងទ័ពត្រឡប់ទៅកម្រិត​ ដែលធ្លាប់មាននៅឆ្នាំ២០២១។

ការសម្រេចចិត្តនេះបានបណ្តាលឱ្យមានការពន្យារពេលជាបណ្តោះអាសន្ននៃការដាក់ពង្រាយកងកម្លាំងសហរដ្ឋអាមេរិក​ ទៅកាន់ប្រទេសប៉ូឡូញ នេះបើយោងតាមក្រសួង ការពារជាតិ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយពណ៌នាអំពីប្រទេស ប៉ូឡូញថា​ ជា “សម្ព័ន្ធមិត្តគំរូរបស់សហរដ្ឋអាមេរិក”។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា មន្ទីរបញ្ចកោណ​ នឹងកំណត់ការរៀបចំចុងក្រោយនៃកងកម្លាំងសហរដ្ឋអាមេរិកនៅអឺរ៉ុប “ដោយផ្អែកលើការវិភាគ បន្ថែមអំពីតម្រូវការយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក៏ដូចជាសមត្ថភាព របស់សម្ព័ន្ធមិត្តរបស់អាមេរិក​ ក្នុងការចូលរួមចំណែកកម្លាំងដល់ការការពាររបស់អឺរ៉ុប”។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា ការវិភាគនេះត្រូវបានរចនាឡើង​ ដើម្បីជំរុញរបៀបវារៈ “អាមេរិកដំបូង” របស់ប្រធានាធិបតីលោក​ ដូណាល់ ត្រាំ ដោយការលើកទឹកចិត្ត និងអនុញ្ញាតឱ្យសម្ព័ន្ធមិត្តណាតូទទួលខុសត្រូវចម្បង​ ចំពោះការការពារ ជាធម្មតារបស់អឺរ៉ុប ។

សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Pete Hegseth បានជួបជជែកជាមួយឧបនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz កាលពីព្រឹកថ្ងៃអង្គារ ដែលមួយផ្នែកគឺ​ ដើម្បីធានាថា ស​ហរដ្ឋអាមេរិក​ រក្សាវត្តមានយោធា ដ៏រឹងមាំនៅក្នុងប្រទេសប៉ូឡូញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top