ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ លើកឡើងថា សកម្មភាពនុយក្លេអ៊ែរណាមួយ របស់ណាតូនឹងត្រូវតែប្រឈមមុខ ការឆ្លើយតបវិញជាមិនខាន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា រុស្ស៊ីនឹងឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង របស់សមាជិកណាតូអឺរ៉ុបក្នុងការកសាងសមត្ថភាពសង្គ្រាមនុយក្លេអ៊ែររបស់ពួកគេ ។

អ្នកការទូតរុស្ស៊ីបាន សំដៅទៅលើយុទ្ធសាស្ត្រទប់ស្កាត់នុយក្លេអ៊ែរឆ្ពោះទៅមុខឬ Forward Nuclear Deterence strategy ថ្មីដែលបានបង្ហាញ ដោយប្រធានាធិបតីបារាំង Emmanuel Macron កាលពីខែមីនា។

នៅក្រោមផែនការនេះ ប្រទេសបារាំងមានគោលបំណងពង្រីកឃ្លាំង អាវុធបរមាណូរបស់ខ្លួន និងផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរ របស់ខ្លួនទៅកាន់រដ្ឋអឺរ៉ុបផ្សេងទៀត នៃអង្គការណាតូដែលជាផ្នែកនៃ ការដាក់ពង្រាយតាមកាលៈទេសៈជាក់ស្តែង។

លោក Ryabkov បាននិយាយថា ៖ ពាក្យស្លោកមិនពិតរបស់ទីក្រុងប៉ារីស អំពីការពង្រឹងសន្តិសុខរបស់សម្ព័ន្ធមិត្ត កំពុងនាំទៅរកលទ្ធផលផ្ទុយគ្នា ។ បណ្តាប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះអាវុធ នុយក្លេអ៊ែររបស់បារាំងនៅលើទឹកដីរបស់ពួកគេនឹងមកនឹង ស្ថិតក្រោមការត្រួតពិនិត្យកាន់តែដិតដល់ នៃយោធារបស់យើងដែលទទួលខុសត្រូវ ចំពោះការរារាំងជាយុទ្ធសាស្ត្រ ដោយបន្ថែមថាកម្រិតសន្តិសុខទូទៅ របស់ប្រទេសទាំងនោះនឹងមិនកើន ឡើងទេជាងនេះនោះទេ។

លោកអនុរដ្ឋមន្ត្រីការបរទេសបានក៏និយាយដែរថា ទីក្រុងមូស្គូ មិនអាចព្រងើយកន្តើយ ចំពោះការបង្កើតសមាសធាតុ នុយក្លេអ៊ែរជាក់ស្តែងនៃសក្ដានុពលរួមរបស់ណាតូឡើ៕

ប្រែសម្រួល៖ស៊ុនលី

To Top