វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានឧ្យដឹងថា ផែនការដាក់ពង្រាយកងទ័ពអាមេរិកជាង ៤០០០នាក់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទៅកាន់ប្រទេសប៉ូឡូញ របស់មន្ទីរបញ្ចកោណត្រូវបានពន្យារពេល មិនមែនលុបចោលនោះទេ។
លោក JD Vance បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា រដ្ឋបាលលោក ដូណាល់ ត្រាំ មិនទាន់ឈានដល់ការសម្រេចចិត្តចុងក្រោយអំពីកន្លែងដែលកងទ័ពនឹងត្រូវបញ្ជូនទៅនៅឡើយទេ។
លោកបានលេីកឡៀងថា “វាជាការពន្យារពេលក្នុងការប្តូរវេនកងទ័ព។ កងទ័ពទាំងនោះអាចទៅកន្លែងផ្សេងទៀតនៅអឺរ៉ុប”។
អនុប្រធានាធិបតីអាមេរិករូបនេះបានបន្ដថា “តាមពិតយើងមិនទាន់បានធ្វើការសម្រេចចុងក្រោយអំពីកន្លែង ដែលកងទ័ពទាំងនោះនឹងទៅទីបំផុតនៅឡើយទេ” ដោយបន្ថែមថា រដ្ឋបាលលោក ត្រាំ កំពុង “និយាយអំពីការផ្លាស់ប្តូរធនធានមួយចំនួនតាមរបៀប ដែលបង្កើនសន្តិសុខអាមេរិកឱ្យបានជាអតិបរមា”។
លោកបានបញ្ជាក់ជាថ្មីថា សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប ត្រូវទទួលបន្ទុកការពារជាតិរបស់ពួកគេបន្ថែមទៀត។ លោកបន្ថែមថា «យើងត្រូវតែមានអធិបតេយ្យភាពបន្ថែមទៀត និងអឺរ៉ុបកាន់តែច្រើនឈរនៅលើជើងទាំងពីររបស់ខ្លួន នោះនឹងបន្តជាគោលនយោបាយរបស់អាមេរិកនៅអឺរ៉ុប»៕
ប្រែសម្រួល ឈូក បូរ៉ា
