ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ កសាងប្រទេសខ្លាំងក្លា ខាងវិស័យទេសចរណ៍ គ្រោងផែនការគោលមិនត្រឹម តែខាងទេសភាពនោះទេ

ថ្ងៃទី ១៩ ខែឧសភា ជា“ទិវាទេសចរណ៍ចិន”លើកទី១៦ ។ សកម្មភាពប្រចាំឆ្នាំនេះ បានផ្តោតសំខាន់ទៅលើខ្លឹមសារ ដូចជាការធ្វើទេសចរណ៍ក្នុងដែនចិន ការធ្វើទេសចរណ៍ប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ដោយមានទំនុកចិត្តជាដើម ហើយបានដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន៩ ។ តំបន់នានានៃប្រទេសចិនគ្រោង នឹងដាក់ចេញវិធានការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនចំនួន៩ពាន់ ហើយគ្រោងទម្លាក់ប្រាក់ទុនចំនួន ១ពាន់លានយាន់ប្រាក់ចិនសម្រាប់ ផ្តល់ឧបត្ថម្ភកធនដល់ប្រជាជន ។

តាំងពីសមាជបក្ស លើកទី១៨មក ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់ចិនបានឈានចូលគន្លងល្បឿនលឿន ដែលបានក្លាយជា ឧស្សាហកម្មសសរទ្រូង ដែលងើបឡើងថី្ម ប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ឧស្សាហកម្មអំពីជីវភាពរស់នៅ របស់ប្រជាជន និងជាឧស្សាហកម្មសុភមង្គល ដែលប្រកបដោយលក្ខណៈពិសេសយុគសម័យជាសន្សឹមៗ ។ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៥ ចំនួនអ្នកទេសចររបស់ចិន បានកើនឡើង១,២ដង ហើយប្រាក់ចំណាយសម្រាប់ធ្វើទេសចរណ៍បានកើនឡើង១,៧៧ដង ។

គោលការណ៍សំខាន់ នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥បានលើកឡើងថា គួរដាក់បញ្ចូលវប្បធម៌ក្នុងទេសចរណ៍ ផ្សព្វផ្សាយវប្បធម៌តាមរយៈទេសចរណ៍ ក្នុងន័យជំរុញការកសាងប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍ ។ “ប្រទេសខ្លាំងក្លាខាងវិស័យទេសចរណ៍”ត្រូវបានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំជាលើកដំបូង ហើយបានគ្រោងផែនការគោលសម្រាប់ទេសភាពស្រស់បំព្រង ។

ក្នុងភូមិYucunក្រុងAnjiនៃខេត្តZhejiang រណ្តៅរ៉ែនៅកាលពីមុនបានក្លាយទៅជាវាលស្រែផ្កាកាណូឡា(Canola)និងស្រះផ្កាឈូក គឺស្វែងរកបាននូវផ្លូវថ្មីដែលមានអេកូឡូស៊ីស្រស់ស្អាត មានឧស្សាហកម្មងើបឡើងវិញ និងអាចធ្វើឱ្យប្រជាជនមានភាពធូរធារ ។ នៅភូមិអាកទិក ក្រុងម៉ូហេ ខេត្តហីឡុងជាំង ភ្នំទឹកកកបានក្លាយទៅជាភ្នំមាសភ្នំប្រាក់ ប្រភពធនធានទឹកកកបាននាំមកនូវប្រាក់ចំណូលជាបន្តបន្ទាប់ដល់តំបន់នេះ ។ ហើយបន្ទាប់ពីស្នើសុំចុះបញ្ជីក្នុងបេតិកភណ្ឌពិភពលោកដោយជោគជ័យកាលពីឆ្នាំ២០២៥ ផ្នូររជ្ជកាលXi Xiaដែលស្ថិតនៅក្រុងYinchuan ភូមិភាគស្វ័យតNingxia បានទទួលភ្ញៀវទេសចរឡើងដល់១លាននាក់ក្នុងមួយឆ្នាំ ។

ចាប់ពី“ការធ្វើទេសចរនៅតំបន់ សម្បតិ្តបេតិកភណ្ឌវប្បធម៌” “ការធ្វើទេសចរវប្បធម៌និងនៅសារមន្ទីរ” ការធ្វើទេសចរនៅតំបន់មូលដ្ឋាន បដិវត្តន៍និងការធ្វើទេសចរ ដើម្បីសិក្សាស្រាវជ្រាវជាដើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ហើយ“រាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងភូមិ” “ការប្រកួត បាល់ទាត់តាមភូមិ” និង “ការប្រកួតច្រៀងចម្រៀង តាមភូមិ”ជាដើមបានក្លាយជាកម្លាំង ទាក់ទាញខាងវិស័យទេសចរណ៍ រហូតដល់ “ការធ្វើទេសចរតាមរយៈខ្សែភាពយន្ត”និង“ ការធ្វើទេសចរណ៍តាមរយៈការប្រគំតន្ត្រី”ក្លាយជាប្រជាប្រិយភាពថ្មី ខាងវិស័យទេសចរណ៍។ល។ ប្រភពធនធាន វប្បធម៌ដ៏ល្អផូរផង់ និងការរចនាប្រកបដោយភាពច្នៃប្រឌិតថ្មី បានរួមបញ្ចូលក្នុងការអភិវឌ្ឍខាងវិស័យ ទេសចរណ៍ជាបន្តបន្ទាប់ ដែលបានណែនាំឱ្យឧស្សាហកម្មទេសចរណ៍លើកកម្ពស់គុណភាព និងបន្ថែមខ្លឹមសារឱ្យកាន់តែសម្បូរបែប ។

“កំណាព្យនិងទីកន្លែងឆ្ងាយៗ”បានបំពេញបន្ថែមគ្នាទៅវិញទៅមក ហើយការផ្គត់ផ្គង់ខាងផលិតផលនិងគុណភាពសេវាកម្មមានសុក្រឹតភាពជាបន្តបន្ទាប់ ដែលបានជំរុញឱ្យចំនួនភ្ញៀវទេសចរដើរកម្សាននៅក្នុងប្រទេសចិននិងប្រាក់ចំណាយសរុបបានរក្សាកំណើនដោយល្បឿនលឿនបង្គួរ។ នៅឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរដើរកម្សាននៅក្នុងប្រទេសចិនគឺ៦៥២២លាននាក់ កើនឡើង១៦,២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ប្រាក់ចំណាយរបស់ភ្ញៀវទេសចរដើរកម្សាននៅក្នុងប្រទេសចិនមានចំនួនសរុប ៦,៣ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៩,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។ ហើយភ្ញៀវទេសចរចូលដែនចិនមានចំនួនលើសពី១៥០លាននាក់ កើនឡើង១៧,១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ប្រាក់ចំណាយមានចំនួនលើសពី១៣០ពាន់លានដុល្លារអាមេរិក កើនឡើងជិត៤០ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើតជាទីផ្សារទេសចរណ៍ក្នុងស្រុកធំបំផុតនៅលើពិភពលោក ហើយបានក្លាយជាប្រភពភ្ញៀវទេសចរណ៍អន្តរជាតិធំជាងគេ និងជាគោលដៅទេសចរណ៍ដ៏សំខាន់ ដែលស្វែងរកបាននូវផ្លូវអភិវឌ្ឍខាងវិស័យទេសចរណ៍ចិនប្រកបដោយលក្ខណៈពិសេសដោយជោគជ័យ ។

ទេសភាពដ៏គួរឱ្យទាក់ទាញនិងមុខមាត់ ញញឹមប្រកបដោយភាពពេញចិត្តបានបញ្ជាក់ថា ឧស្សាហកម្មទេសចរណ៍បានរួមបញ្ចូល យ៉ាងស៊ីជម្រៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាប្រកបដោយគុណភាពខ្ពស់ ហើយអាចដើរតួនាទីកាន់តែសំខាន់ ។

អានសៀវភៅមួយម៉ឺនក្បាល ធ្វើដំណើរឆ្ងាយសែនឆ្ងាយ។ ប្រទេសចិនដែលមានទេសភាពស្រស់ស្អាត គឺជាដំណើរដ៏អស្ចារ្យ៕

To Top