ប្រធានាធិបតីគុយបា ថាការចោទប្រកាន់ របស់អាមេរិកលើលោក Raul Castro គឺជា ល្បិចនយោបាយ ដែលគ្មានមូលដ្ឋានច្បាប់
ហាវ៉ាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានឧ្យដឹងថា ការចោទប្រកាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រឆាំងនឹងមេដឹកនាំបដិវត្តន៍គុយបា លោក Raul Castro គឺជា “ល្បិចនយោបាយ” ដែលគ្មានមូលដ្ឋានច្បាប់អ្វីទាំងអស់។
លោក Diaz-Canel បានឧ្យដឹង នៅលើ X ថា ការចោទប្រកាន់ទាំងនេះ “គ្រាន់តែបង្ហាញពីភាពក្រអឺតក្រទម និងការខកចិត្តរបស់តំណាង ចក្រភពនៅចំពោះមុខការប្តេជ្ញាចិត្តដ៏រឹងមាំរបស់បដិវត្តន៍គុយបា និងសាមគ្គីភាព និងកម្លាំងសីលធម៌របស់ថ្នាក់ដឹកនាំរបស់ខ្លួន”។
នៅថ្ងៃពុធ គណៈវិនិច្ឆ័យធំមួយមកពីតុលាការស្រុកសហរដ្ឋអាមេរិក សម្រាប់ស្រុកភាគខាងត្បូងនៃរដ្ឋផ្លរីដា បានចោទប្រកាន់លោក Raul Castro ពីបទចោទប្រកាន់ពីបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះពីរគ្រឿង ដែលដំណើរការដោយក្រុមនិរទេសខ្លួនគុយបានៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា “Brothers to the Rescue” ក្នុងឆ្នាំ១៩៩៦
លោក Diaz-Canel បានឧ្យដឹងថា ការចោទប្រកាន់នេះគឺមានបំណង “ដើម្បីពង្រីកឯកសារដែលពួកគេកំពុងប្រឌិតឡើង ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃភាពល្ងង់ខ្លៅនៃការឈ្លានពានខាងយោធាប្រឆាំងនឹងប្រទេសគុយបា”។
លោកបានលេីកឡេីងថា ទីក្រុងវ៉ាស៊ីនតោន “កំពុងកុហក និងរៀបចំព្រឹត្តិការណ៍ជុំវិញការបាញ់ទម្លាក់យន្តហោះតូចៗ ដែលជាកម្មសិទ្ធិរបស់អង្គការ ភេរវករគ្រឿងញៀន Brothers to the Rescue”៕
ប្រែសម្រួល ឈូក បូរ៉ា
