ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកគម្រាម តំណាងពិសេសរបស់ប៉ាឡេស្ទីន នៅអង្គការសហប្រជាជាតិ

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT សហរដ្ឋអាមេរិកបានជំរុញ ឱ្យបេសកជនប៉ាឡេស្ទីនប្រចាំអង្គការ សហប្រជាជាតិ ដកបេក្ខភាព របស់គាត់ សម្រាប់តំណែងមហាសន្និបាតជាន់ខ្ពស់ ហើយបានគំរាមដកទិដ្ឋាការ របស់គណៈប្រតិភូរបស់គាត់ ប្រសិនបើគាត់បដិសេធ។

ជម្លោះនេះផ្តោតលើកិច្ចខិតខំប្រឹង ប្រែងរបស់ប៉ាឡេស្ទីន ក្នុងការពង្រីកជំហរការទូតរបស់ពួកគេនៅអង្គការសហប្រជាជាតិ រួមទាំងការជំរុញឱ្យមានសមាជិក ភាពពេញលេញ និងកៅអីអនុប្រធានាធិបតីនៅក្នុងមហាសន្និបាត ទោះបីជាមានការប្រឆាំងពី សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។

តាមសេចក្តីរាយការណ៍អាមេរិកបានណែនាំអ្នកការទូតអាមេរិកនៅស្ថានទូតអាមេរិកក្នុងទីក្រុងយេរូសាឡឹម ឱ្យប្រាប់ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនអង្គការសហប្រជាជាតិ Riyad Mansour ថាមហាសន្និបាតរបស់គាត់នឹងបានត្រឹមបង្កើនភាពតានតឹងហានិភ័យដែលបំផ្លាញផែនការសន្តិភាព នៅGaza របស់ប្រធានាធិបតីអាមេរិក Donald Trump ហើយនឹងប្រឈមនឹងផលវិបាកប៉ុណ្ណោះប្រសិនបើវាឈានទៅមុខបន្តទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា លោក Mansour បានកាត់បន្ថយការព្យាយាមរបស់គាត់ ដើម្បីក្លាយជាប្រធានមហាសន្និបាត នៅដើមឆ្នាំនេះបន្ទាប់ពីការបញ្ចុះ បញ្ចូលរបស់សហរដ្ឋអាមេរិក។ សភា​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បន្ទាប់ និង​អនុប្រធាន​១៦​រូប​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនាខាងមុខ។

អ្នកការទូតអាមេរិកក៏ត្រូវ បានគេរាយការណ៍ថា ត្រូវបានណែនាំ ឱ្យរំលឹកមន្ត្រីប៉ាឡេស្ទីន ថាពួកគេនឹងមិនមានវឌ្ឍនភាព លើការទាញយកពន្ធ និងពន្ធគយដែលអ៊ីស្រាអែលបានកាត់ទុកឡើយ ប្រសិនបើពួកគេមិនចូលរួម ដោយស្មោះត្រង់៕

ប្រែសម្រួល៖ស៊ុនលី

To Top