លោក Trump លើកឡើងថា មានតែគាត់ម្នាក់ប៉ុណ្ណោះ ដែលនឹងធ្វើអន្តរាគម នៅក្នុងប្រទេសគុយបាបាន
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពី ថ្ងៃព្រហស្បតិ៍ថាអ្នកកាន់តំណែងមុនរបស់គាត់ បានពិចារណាការធ្វើអន្តរាគមន៍នៅក្នុងប្រទេសគុយបា អស់ជាច្រើនទសវត្សរ៍មកហើយ ហើយឥឡូវនេះវាហាក់ដូចជាគាត់ នឹងក្លាយជាអ្នកដែលត្រូវធ្វើកិច្ចការងារនេះ។
លោក Trump បានប្រាប់ អ្នកយកព័ត៌មាននៅឯសេតវិមានថា ប្រធានាធិបតីផ្សេងទៀតបាន មើលរឿងនេះអស់រយៈពេល៥០ទៅ៦០ ឆ្នាំហើយ ។ បច្ចុប្បន្ននេះវាមើលទៅដូចជាខ្ញុំនឹងក្លាយជាអ្នកដែលត្រូវធ្វើវា។ ដូច្នេះខ្ញុំសប្បាយចិត្តនឹងធ្វើវា ។
ថ្មីៗនេះ សហរដ្ឋអាមេរិក បានចោទប្រកាន់មេដឹកនាំបដិវត្តគុយបាលោក Raul Castro ពាក់ព័ន្ធនឹងការបាញ់ ទម្លាក់យន្តហោះពីរគ្រឿងរបស់យោធាគុយបាកាលពី ៣០ ឆ្នាំមុន ហើយបានបញ្ជូនក្រុម Nimitz Carrier Strike Group ទៅកាន់តំបន់ការ៉ាប៊ីន ចលនាដែលត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃយុទ្ធនាការ ដាក់សម្ពាធយ៉ាងទូលំទូលាយ ប្រឆាំងនឹងគុយបា។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់របស់ សហរដ្ឋអាមេរិកលើលោកអតីតមេដឹកនាំលោក Castro គឺជា សមយុទ្ធនយោបាយ ដោយគ្មានមូលដ្ឋានច្បាប់ ដោយបន្ថែមថាទីក្រុងវ៉ាស៊ីនតោន កំពុងនិយាយកុហក និងរៀបចំព្រឹត្តិការណ៍ជុំវិញ ការទម្លាក់យន្តហោះធុនតូចដែលជា កម្មសិទ្ធិរបស់អង្គការភេរវករ narco-terrorist Brothers to the Rescue។
លោកក៏បានព្រមានកាលពីថ្ងៃចន្ទដែរថា ការវាយប្រហារណាមួយរបស់យោធាអាមេរិកលើគុយបានឹងបង្កឱ្យមាន ការបង្ហូរឈាមជាមួយនឹងផលវិបាកដែលមិនអាចគណនាបាន និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការាបៀនទាំងមូល៕
ប្រែសម្រួល៖ស៊ុនលី
