ព័ត៌មានអន្តរជាតិ

តម្លៃផ្លែទុរេន លក់រាយនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ធ្លាក់មកត្រឹម ៤០,០០០ ទៅ ៦០.០០០ដុង ស្មើនឹង ៦.០០០រៀល ក្នុងមួយគីឡូក្រាម 

បរទេស៖ ផ្លែទុរេនកំពុងលក់រាយក្នុងតម្លៃ ៤០,០០០ ដុង​ទៅ ៦០,០០០ ដុង ស្មើនឹងប្រហែល ១,៥២ ដុល្លារ ទៅ ២,២៨ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាមនៅតាមតូប លក់ដូរតាមចិញ្ចើមផ្លូវ និងផ្សារទំនើបនានាក្នុងទីក្រុងហូជីមិញ ដែលធ្លាក់ចុះ ៥០% បើធៀបនឹងឆ្នាំមុន។
 
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា តូបលក់ដូរជាច្រើនបានលេចចេញនៅតាមដងផ្លូវនានា ទូទាំងទីក្រុង ហើយទាក់ទាញអ្នកបើកបរដែលឆ្លងកាត់ដោយតម្លៃទាប។ អ្នកលក់នៅតាមតូបលក់ដូរមួយចំនួនបាននិយាយថា ផ្លែទុរេន Ri6 មានតម្លៃលក់រាយ ៨០,០០០ដុង ទៅ ១២០,០០០ ដុងក្នុងមួយគីឡូក្រាមកាលពីមួយឆ្នាំមុន។
 
លោកស្រី Hong ដែលជាអាជីវករម្នាក់ ដែលបើកតូបលក់ដូរនៅតាមផ្លូវ Pham Van Dong បាននិយាយថា ជាធម្មតាគាត់លក់ឪឡឹក និងក្រូចថ្លុង ប៉ុន្តែបានប្តូរទៅលក់ផ្លែទុរេន នៅឆ្នាំនេះដោយសារតែតម្លៃទាបនៅច្រកទ្វារកសិដ្ឋាន។ គាត់ទិញផ្លែទុរេន Ri6 ពីខេត្ត Dong Thap ក្នុងតំបន់ដីសណ្តទន្លេមេគង្គ ហើយវាលក់អស់យ៉ាងលឿននៅក្នុងទីក្រុងហូជីមិញ ។
 
ផ្សារទំនើបជាច្រើននៅក្នុងទីក្រុងក៏កំពុងលក់ទាំងផ្លែទុរេន Ri6 និង ពូជ Monthong ក្នុងតម្លៃស្រដៀងគ្នាផងដែរ។
 
ម្ចាស់ហាងលក់ផ្លែឈើមួយកន្លែង នៅលើផ្លូវ Le Duc Tho បាននិយាយថា ជាធម្មតាមានតែផ្លែទុរេនដែលខូចទ្រង់ទ្រាយ ឬមានគុណភាពទាបប៉ុណ្ណោះ ដែលអាចលក់បានថោក ដោយផ្លែឈើល្អៗត្រូវបានសម្គាល់សម្រាប់នាំចេញ។ លោកថា «វាកម្រណាស់ដែលផ្លែទុរេនកម្រិត A (គុណភាពខ្ពស់បំផុត) និង B ត្រូវបានលក់យ៉ាងទូលំទូលាយក្នុងតម្លៃសមរម្យដូចពេលនេះ»៕
 ប្រែសម្រួលៈ ណៃ តុលា

To Top