ព័ត៌មានអន្តរជាតិ

ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដ ប្រទេសស៊ែប៊ី

មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ​នៅប្រទេសចិន​ ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី នៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការ​ នៃគណៈកម្មាធិការមជ្ឈិមបក្ស​ កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ ។
 
លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​ ការកសាងសហគមន៍ ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីររឹតតែរឹងមាំ  ហើយការផ្លាស់ប្តូរ ​រវាងប្រជាជននិងប្រជាជនមាន ភាពរស់រវើក ជាបន្តបន្ទាប់ ។ ភាគីទាំងពីរចិននិងស៊ែប៊ី ដាក់ចេញព្រឹត្តិការណ៍ ពិព័រណ៍ភាព យន្តឯកសារចិន ដែលជាវិធានការប្រាកដប្រជាសម្រាប់អនុវត្តជាក់ស្តែងនូវ​គំនិតឯកភាពរួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ​ ដែលនេះ ​បានចារទំព័រថ្មីនៃការជំរុញការ តភ្ជាប់ដួងចិត្ត ប្រជាជន តាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មាន និងមិត្តភក្តិគ្រប់មជ្ឈដ្ឋាននានារបស់ស៊ែប៊ី បង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍនិងកម្លាំងទាក់ទាញនៃអរិយធម៌ របស់ប្រទេសចិននិងស៊ែប៊ីតាមរយៈបណ្តាញផ្សព្វផ្សាយជាសកលនៃ CMG ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិន និងស៊ែប៊ីកាន់តែរឹងមាំ​ និងរួមចំណែកជាកម្លាំងសម្រាប់កសាងសហគមន៍ជោគវាសនារួមចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី៕

To Top