DAP News
ព័ត៌មានអន្តរជាតិ

លោក Putin ប្តេជ្ញាក្នុងការសងសឹងការវាយប្រហារ ដោយអ៊ុយក្រែនទៅលើទីតាំងអគារស្នាក់នៅ របស់សាលាមួយកន្លែង

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី Vladimir Putin បាននិយាយថា មនុស្សប្រហែល ១៥នាក់ នៅតែមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើអគារស្នាក់នៅសាលារៀនមួយក្នុងទីក្រុង Starobelsk របស់រុស្ស៊ី ដោយលោកបានបន្ថែមថា លោកបានបញ្ជាឱ្យយោធារៀបចំការសងសឹកចំពោះការវាយប្រហារនេះផងដែរ។

យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ និង៦នាក់បានស្លាប់ នេះបើយោងតាមលោក Putinបានបញ្ជាក់ ។

លោកបានច្រានចោលនូវលទ្ធភាព ដែលសាលាត្រូវបានវាយប្រហារដោយចៃដន្យ ដោយកត់សម្គាល់ថាយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែនចំនួន១៦គ្រឿងបានវាយប្រហារទីតាំងដូចគ្នាក្នុងរលកចំនួន៣ដងដោយមិនមានទីតាំងយោធានៅក្បែរនោះទេ។

សាលាមិនមែនជាគោលដៅតែមួយគត់នៅក្នុងអ្វីដែលគាត់បានពិពណ៌នាថាជាការវាយឆ្មក់យ៉ាងទូលំទូលាយលើទីក្រុងនោះទេ។

ទីក្រុងStarobelsk មានទីតាំងនៅប្រហែល៨០គីឡូម៉ែត្រភាគខាងជើងនៃ Lugansk រដ្ឋធានីក្នុងតំបន់នៃ LPR ដែលបានបំបែកចេញពីអ៊ុយក្រែនបន្ទាប់ពីរដ្ឋប្រហារដែលគាំទ្រដោយលោកខាងលិចឆ្នាំ២០១៤ហើយបានបោះឆ្នោតជាផ្លូវការដើម្បីចូលរួមជាមួយប្រទេសរុស្ស៊ីនៅក្នុងប្រជាមតិនៅឆ្នាំ២០២២កន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top