ព័ត៌មានអន្តរជាតិ

នាវិកជាង ២០.០០០ នាក់ កំពុងជាប់គាំង នៅលើនាវាប្រហែល ២.០០០ គ្រឿងនៅក្នុងឈូងសមុទ្រពែក្ស នៃច្រកសមុទ្រហ័រមូស

បរទេស៖ ការចេញផ្សាយផែនទីថ្មី របស់អ៊ីរ៉ង់ដែលបញ្ជាក់ពីការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស ប្រឈមនឹងការពង្រីកទុក្ខវេទនាដ៏ធ្ងន់ធ្ងររួចទៅហើយសម្រាប់នាវិករាប់ពាន់នាក់ដែលជាប់នៅលើកប៉ាល់នៅក្នុងឈូងសមុទ្រពែក្ស។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា នាវិកជាង ២០.០០០ នាក់ជាប់គាំងនៅលើនាវាប្រហែល ២.០០០ គ្រឿង នៅក្នុងឈូងសមុទ្រពែក្ស ដែលភាគច្រើន នៃពួកគេមិនអាចចាក ចេញពីកប៉ាល់បាន ខ្វះការផ្គត់ផ្គង់អាហារ និងទឹកសាបគ្រប់គ្រាន់ និងភ័យខ្លាចអនាគត មិនប្រាកដប្រជា នៅលើសមុទ្រនៅក្នុងតំបន់សង្គ្រាម ។

នាវិកដែលត្រូវបានសម្ភាសន៍ ដោយរ៉យទ័រក្នុងសប្តាហ៍ថ្មីៗនេះ បានពិពណ៌នាអំពីការលំបាក និងការថប់បារម្ភ នៃបទពិសោធន៍ របស់ពួកគេ ហើយសហព័ន្ធដែលតំណាងឱ្យពួកគេព្រមានអំពីស្ថានភាពធ្ងន់ធ្ងរ។

សូមជម្រាបថា ទីក្រុងតេហេរ៉ង់ បានបិទច្រកសមុទ្រហ័រមូស ដែលជាផ្លូវផ្គត់ផ្គង់ប្រេងសកល បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ។ កប៉ាល់រាប់ពាន់គ្រឿង ត្រូវបានជាប់គាំង នៅក្នុងឈូងសមុទ្រពែក្ស ហើយដោយសារការចរចាសន្តិភាពជាប់គាំង អ៊ីរ៉ង់កំពុងបង្កើនការបិទផ្លូវទ្វេដង។
ប្រែសម្រួលៈ ណៃ តុលា

To Top