DAP News
ព័ត៌មានអន្តរជាតិ

លោក Rubio ជួបជាមួយនឹងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ដើម្បីជម្រុញបន្ថែមផលិតកម្ម ក្នុងវិស័យថាមពល

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដោយផ្តោត លើការពង្រីក ភាពជាដៃគូថាមពលចំពេល មានវិបត្តិពិភពលោក ដែលបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃសៅរ៍ ដែលជាផ្នែក នៃដំណើរទស្សនកិច្ចរយៈពេលបួន ថ្ងៃរបស់លោក Rubio ទៅកាន់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា ភាគីទាំងពីរបានពិភាក្សា អំពីស្ថានភាពនៅមជ្ឈិមបូព៌ា និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងឥណ្ឌាក្នុងវិស័យថាមពល ការធានាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់ និងការសហការលើបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

លោក Modi បានពណ៌នាការ ពិភាក្សាថាផ្តោតលើវឌ្ឍនភាពប្រកបដោយនិរន្តរភាព នៅក្នុងភាពជាដៃ គូយុទ្ធសាស្ត្រឥណ្ឌា-អាមេរិក ក៏ដូចជាបញ្ហាសន្តិសុខ ក្នុងតំបន់ និងពិភពលោក ។
លោកក៏បានសរសេរនៅ លើបណ្តាញសង្គម X ផងដែរបន្ទាប់ពីកិច្ចប្រជុំថា៖ឥណ្ឌា និងសហរដ្ឋអាមេរិកនឹង បន្តធ្វើការយ៉ាងជិតស្និទ្ធិដើម្បីភាពល្អជាសកល។

ឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងឆៅធំ ជាងគេទីបីរបស់ពិភពលោក ពឹងផ្អែកលើ អ្នកផ្គត់ផ្គង់បរទេសជាង​ ៨០ភាគរយនៃតម្រូវការថាមពលរបស់ខ្លួន ហើយបានរងផល ប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិនេះ បើទោះបីជាទីក្រុងតេហរ៉ង់បានអនុញ្ញាត ឱ្យនាវាឥណ្ឌាឆ្លងកាត់ច្រកសមុទ្រ Hormuzក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top