DAP News
ព័ត៌មានអន្តរជាតិ

មេទ័ពអ៊ីស្រាអែល អះអាងយោធាអ៊ីស្រាអែល ត្រៀមរួចរាល់ជានិច្ច ដើម្បីប្រយុទ្ធដ៏តានតឹង ឡើងវិញប្រឆាំងអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មេទ័ពអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា យោធាអ៊ីស្រាអែលបានត្រៀមខ្លួន ដើម្បីបន្តប្រតិបត្តិការ ប្រយុទ្ធប្រឆាំង នឹងប្រទេសអ៊ីរ៉ង់ ចំពេលមានសេចក្តីរាយការណ៍ពីវឌ្ឍនភាព នៅក្នុងកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គសេនាធិការ លោក Eyal Zamir បានធ្វើការកត់សម្គាល់ក្នុងអំឡុង ពេលការវាយតម្លៃស្ថានភាពនៅទីបញ្ជាការភាគខាងជើង របស់យោធាអ៊ីស្រាអែល។

លោក Zamir បាននិយាយថា យោធាអ៊ីស្រាអែល ត្រូវបានរៀបចំឡើងវិញ នូវប្រតិបត្តិការប្រយុទ្ធដ៏ខ្លាំងក្លាភ្លាមៗ និងដើម្បីធ្វើឱ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយបន្ថែមទៀត ដោយបន្ថែមបែបនេះថា៖យើងនឹងរក្សាការត្រៀមខ្លួន និងភាពបត់បែននៃប្រតិបត្តិការឱ្យបានយូរតាមតម្រូវការជានិច្ច។

ការកត់សម្គាល់នេះបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានរាយការណ៍ពីវឌ្ឍនភាព ក្នុងកិច្ចចរចាដែលមានបំណងបន្តបទឈប់បាញ់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ទោះបីជាការខ្វែងគំនិតគ្នានៅ តែមានលើកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេហរ៉ង់ក៏ដោយ។

ក្រុមគណៈរដ្ឋមន្ត្រីផ្នែក វិស័យសន្តិសុខ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ត្រូវបានគេរំពឹងថា នឹងកោះប្រជុំនៅល្ងាចថ្ងៃអាទិត្យ ចំពេលមានការវិវឌ្ឍន៍បែបនេះ។

លោក Zamir ក៏បាននិយាយផងដែរថា កងកម្លាំងអ៊ីស្រាអែល កំពុងបន្តវាយប្រហារក្រុម Hezbollah គ្រប់ទិដ្ឋភាពទាំងអស់ នៅក្នុងប្រទេសលីបង់ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top