អ៊ីរ៉ង់ មិនទាន់យល់ព្រមផ្ទេរ អ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច នៅលើទៅក្រៅប្រទេស នៅឡើយទេ
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍នៅថ្ងៃចន្ទថា អ៊ីរ៉ង់មិនទាន់យល់ព្រមផ្ទេរ អ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចរបស់ខ្លួនទៅក្រៅប្រទេសនៅឡើយទេ ដោយបដិសេធរបាយការណ៍មួយរបស់ Al Hadath ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត ដែលអះអាងថា “អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីដកយកអ៊ុយរ៉ាញ៉ូមដែ លចម្រាញ់រួចកម្រិតខ្ពស់ចេញពីទឹកដីរបស់ខ្លួន”។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះផ្សាយថា ការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថា របាយការណ៍នេះ ដែលដកស្រង់ប្រភពជាន់ខ្ពស់ អំពីព័ត៌មានលម្អិត នៃអនុស្សរណៈយោគយល់គ្នា (MoU) រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គឺមិនពិតទេ។ ប្រភពបានបន្ថែមថា ដូចជារបាយការណ៍ផ្សេងទៀតជាច្រើន របស់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត ស្តីពីព័ត៌មានលម្អិត នៃការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក របាយការណ៍នេះស្របនឹងប្រតិបត្តិការផ្លូវចិត្ត របស់សហរដ្ឋអាមេរិក។
យោងតាម Tasnim “នៅក្នុងអត្ថបទនៃអនុស្សរណៈយោគយល់គ្នាដែលមានរហូតមកដល់សព្វថ្ងៃនេះ មិនមានសេចក្តីថ្លែងការណ៍ណាមួយដែលប្រកាសពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការដកយកសម្ភារៈនុយក្លេអ៊ែរចេញនោះទេ ហើយអ៊ីរ៉ង់មិនបានធ្វើការប្តេជ្ញាចិត្តទាក់ទងនឹងសកម្មភាពនុយក្លេអ៊ែរនៅក្នុងអនុស្សរណៈនោះទេ”។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ នឹងត្រូវបំផ្លាញចោលបន្ទាប់ពីត្រូវបានប្រគល់ទៅឱ្យសហរដ្ឋអាមេរិក នៅនឹងកន្លែង ឬនៅ “ទីតាំងដែលអាចទទួលយកបាន” ផ្សេងទៀត។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Truth Social របស់លោកថា “អ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច នឹងត្រូវប្រគល់ទៅឱ្យសហរដ្ឋអាមេរិកភ្លាមៗ ដើម្បីនាំយកអាមេរិក ហើយបំផ្លាញចោល ឬប្រសើរជាងនេះទៅទៀត គឺត្រូវរួមគ្នា និងសម្របសម្រួលជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បំផ្លាញចោលនៅនឹងកន្លែង ឬនៅទីតាំង ដែលអាចទទួលយកបានផ្សេងទៀត ដោយមានគណៈកម្មការថាមពលអាតូមិក ឬសមមូលរបស់ខ្លួន ជាសាក្សីចំពោះដំណើរការ និងព្រឹត្តិការណ៍នេះ”។
លោក ត្រាំ មិនបានបញ្ជាក់ថាតើអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចមានចំនួនប៉ុន្មាននោះទេ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ធ្លាប់បានតាមដានសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្រោមការរៀបចំត្រួតពិនិត្យផ្សេងៗ។ មុននេះបន្តិចនៅថ្ងៃចន្ទ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់បានរាយការណ៍ថា ទីក្រុងតេអេរ៉ង់ មិនបានយល់ព្រមផ្ទេរអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចទៅ ក្រៅប្រទេសនោះទេ ដោយបដិសេធរបាយការណ៍ មួយដោយប៉ុស្តិ៍ព័ត៌មាន Al Hadath ដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត ដែលអះអាងថា “អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីដកអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួចកម្រិតខ្ពស់របស់ខ្លួន ចេញពីទឹកដីរបស់ខ្លួន”។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានចុះផ្សាយថា របាយការណ៍អំពីព័ត៌មានលម្អិតនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន គឺមិនពិតនោះទេ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា “នៅក្នុងអត្ថបទនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលមានរហូតមកដល់សព្វថ្ងៃនេះ មិនមានសេចក្តីថ្លែងការណ៍ណាមួយដែលប្រកាសពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការដកយកសម្ភារៈនុយក្លេអ៊ែរចេញនោះទេ ហើយអ៊ីរ៉ង់ មិនបានធ្វើការប្តេជ្ញាចិត្តទាក់ទងនឹងសកម្មភាព នុយក្លេអ៊ែរនៅក្នុងអនុស្សរណៈនោះដែរ”។
កាសែត Washington Post ដោយដកស្រង់ សម្តីមន្ត្រីអ៊ីរ៉ង់ម្នាក់ បានឲ្យដឹងថា នៅក្នុងដំណាក់កាលដំបូង នៃកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ចេញទ្រព្យសម្បត្តិអ៊ីរ៉ង់ចំនួន ១២ ពាន់លានដុល្លារអាមេរិក ដែលបង្កក ការជីកយករ៉ែនៅច្រកសមុទ្រហ័រមូស នឹងចាប់ផ្តើម ហើយការបិទផ្លូវរបស់សហរដ្ឋអាមេរិក នឹងត្រូវបានដកចេញ៕
