ព័ត៌មានអន្តរជាតិ

រុស្សីនិងឥណ្ឌាពិភាក្សាគ្នា ដើម្បីកិច្ចព្រមព្រៀង បន្ថែមមីស៊ីល S-400 ជាច្រើនគ្រាប់ទៀត

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អាជ្ញាធរបាននិយាយថា រុស្ស៊ី និងឥណ្ឌាកំពុងពិភាក្សាគ្នា ទាក់ទងនឹងការលក់ ប្រព័ន្ធមីស៊ីល S-400 បន្ថែម ។ នេះបើតាមអាជ្ញាធរបាននិយាយនៅ ក្នុងទីក្រុងមូស្គូបានបញ្ជាក់កាលពីថ្ងៃម្សិលមិញ។

ទីភ្នាក់ងារសហព័ន្ធរុស្ស៊ីសម្រាប់កិច្ច សហប្រតិបត្តិការបច្ចេកទេសយោធា (FSMTC) បានប្រាប់ Interfax ថា ប្រទេសឥណ្ឌាបានបង្ហាញពីចំណាប់អារម្មណ៍ លើប្រព័ន្ធមីស៊ីលកម្រិតខ្ពស់ទាំងនេះជាច្រើនបន្ថែមទៀត។

FSMTC បាននិយាយនៅខាងក្រៅ វេទិកាសន្តិសុខអន្តរជាតិដែលបានចាប់ផ្តើមនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារថា ៖ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួច ជាស្រេចសម្រាប់រឿងនេះ ។ ការចរចាកំពុងដំណើរការ។

FSMTC បានកត់សម្គាល់ថា S-400 បានបង្ហាញឱ្យឃើញដោយខ្លួនឯង ក្នុងអំឡុងពេលជម្លោះយោធាឥណ្ឌា – ប៉ាគីស្ថានកាលពីខែឧសភាឆ្នាំមុន ។

លោក Dmitry Shugaev ប្រធាន FSMTC បាននិយាយកាលពីសប្តាហ៍មុនថា កិច្ចសន្យាបច្ចុប្បន្ន សម្រាប់ផ្គត់ផ្គង់ប្រទេសឥណ្ឌា ជាមួយនឹងប្រព័ន្ធ S-400 កំពុងត្រូវបានបំពេញតាមកាលវិភាគបានយ៉ាងល្អបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top