ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ផែនការកាត់បន្ថយខ្ទង់ ចំណាយជាមួយនឹងប្លុកណាតូ ខណៈងាកទៅរកចិនជាគោលដៅ អទិភាពជំនួសវិញ

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតDer Spiegel បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក បានប្រាប់សមាជិក អឺរ៉ុប របស់អង្គការណាតូថា ខ្លួននឹងកាត់បន្ថយការរួមចំណែក ផ្នែកយោធារបស់ខ្លួនចំពោះប្លុកនេះ ខណៈដែលអ្នករៀបចំផែនការយោធា របស់ទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅ របស់ពួកគេលើប្រទេសចិនវិញ។

ផ្តល់ប្រភពព័ត៌មានដោយទីប្រឹក្សាជាន់ខ្ពស់ របស់មន្ទីរបញ្ចកោណលោក Alexander Velez-Green នៅឯកិច្ចប្រជុំសម្ងាត់របស់អង្គការ NATO នៅទីក្រុងប្រ៊ុសែល កាលពីសប្តាហ៍មុន សារពីទីក្រុងវ៉ាស៊ីនតោន បង្ហាញពីជំហានចុងក្រោយ នៃការផ្តាច់ទំនាក់ទំនងបន្តិចម្តងៗ របស់ប្រធានាធិបតីអាមេរិក Donald Trump ចេញពីអឺរ៉ុប។

លោក Trump ត្រូវបានគេរាយការណ៍ថា បានគូរឡើងនូវបញ្ជី “អាក្រក់ និងល្អ” នៃសមាជិកណាតូដោយ ផ្អែកលើការគាំទ្រ របស់ពួកគេចំពោះគោលនយោបាយរបស់គាត់ ហើយកាលពីដើមខែនេះ បានប្រកាសថា គាត់នឹងដកទាហានអាមេរិក ចំនួន៥០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់។

យោងតាម Der Spiegelដដែលបានបញ្ជាក់ទៀតថា លោក Velez-Green បានប្រាប់សមាជិកណាតូថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយយ៉ាងខ្លាំង នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ គំរូកងកម្លាំងណាតូដែលជាផ្នែក នៃកងទ័ពនិងឧបករណ៍ដែលប្លុកនេះ អាចដាក់ពង្រាយតាមការ ជូនដំណឹងជាមុនក្នុងរយៈពេលខ្លី៕

ប្រែសម្រួល៖ស៊ុនលី

To Top