ប្រធានាធិបតីអ៊ីរ៉ង់ បញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់ទីក្រុងតេហរ៉ង់ ក្នុងការបញ្ចប់ភាពតានតឹង ក្នុងតំបន់តាមរយៈកាទូត
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkianបានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ទីក្រុងតេហរ៉ង់ ចំពោះការទូតដើម្បីបញ្ចប់ភាពតានតឹង នៅក្នុងតំបន់អាស៊ីខាងលិចនេះបើយោង តាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយ នៅលើគេហទំព័រការិយាល័យ របស់គាត់កាលពីថ្ងៃអង្គារ។
នៅក្នុងការហៅទូរស័ព្ទជាមួយ សមភាគីអេហ្ស៊ីប តូគី កាតា និងអូម៉ានី លោក Pezeshkian បានបង្ហាញពីការត្រៀមខ្លួន របស់អ៊ីរ៉ង់ក្នុងការសម្រេចបាននូវ ក្របខ័ណ្ឌកិត្តិយស ដើម្បីបញ្ចប់សង្រ្គាម ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបន្ថែមថា អ៊ីរ៉ង់បានបង្ហាញពីភាពស្មោះត្រង់ របស់ខ្លួនក្នុងការសន្ទនាទាំងនេះ។
លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងយ៉ាងធ្ងន់ធ្ងរ និងកម្រិតអ្នកជំនាញកំពុងដំណើរ ការដើម្បីបញ្ចប់សេចក្តី ព្រាងឯកសារ សម្រាប់កិច្ចព្រមព្រៀង ទូលំទូលាយ និងយុត្តិធម៌ ។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានសង្កត់ធ្ងន់ លើតម្រូវការក្នុងការពង្រឹងការរួបរួមរបស់មូស្លីម និងបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចចរចាដែលកំពុងបន្ត ។
ដោយឡែកលោកប្រធានាធិបតីតួគី Recep Tayyip Erdogan ក៏បានស្វាគមន៍កិច្ចពិភាក្សាដែលកំពុងដំណើរការ ហើយស្តេង Sultan Haitham bin Tariq Al Said របស់ប្រទេសអូម៉ង់បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ប្រទេសរបស់គាត់ ចំពោះការពិគ្រោះយោបល់ ប្រកបដោយការស្ថាបនាលើកនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
