ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជ្រើសរើស Starlink Wi-Fi លើយន្តហោះ Airbus ជាង ៥០០ គ្រឿង
បរទេស: ក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines គ្រោងនឹងដំឡើងប្រព័ន្ធ Wi-Fi ល្បឿនលឿនរបស់ Starlink លើយន្តហោះ Airbus ជាង ៥០០ គ្រឿង ដោយចាប់ផ្តើម នៅត្រីមាសទីមួយនៃឆ្នាំ ២០២៧ ដែលជាការបន្ថែមអតិថិជន ដ៏សំខាន់មួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ SpaceX ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ អាមេរិកកំពុងប្រកួតប្រជែង ដើម្បីកែលម្អការតភ្ជាប់នៅលើយន្តហោះ។
យោងតាមសារព័ត៌មាន AiroTimes ចេញផ្សាយនៅថ្ងៃទី២៦ ខែឩសភា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុង Fort Worth រដ្ឋតិចសាស សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៦ ថា ការដំឡើង Starlink នឹងគ្របដណ្តប់លើក្រុមយន្យហោះ Airbus របស់ខ្លួន រួមទាំង Airbus A321XLR និង A321neo ថ្មី ។ ក្រុមហ៊ុនអាមេរិក American Airlines បាននិយាយថា សេវាកម្មនេះនឹងអាច រកបានដោយឥតគិតថ្លៃសម្រាប់សមាជិក AAdvantage។
ក្រុមហ៊ុន Starlink ប្រើប្រាស់បណ្តាញ ផ្កាយរណបគន្លងផែនដីទាបរបស់ SpaceX ដើម្បីផ្តល់អ៊ីនធឺណិតល្បឿនលឿន ជាងប្រព័ន្ធផ្កាយរណបភូមិសាស្ត្រចាស់ៗ។ ក្រុមហ៊ុនអាមេរិកអះអាងថា ប្រព័ន្ធនេះអាចគាំទ្រការផ្សាយតាមអ៊ីនធឺណិត ការហៅជាវីដេអូ ការលេងហ្គេម និងការប្រើប្រាស់ប្រេកង់ខ្ពស់ផ្សេងទៀតក្នុងការហោះហើរ។
ប្រែសម្រួល: ណៃ តុលា
