ព័ត៌មានអន្តរជាតិ

លោក Joe Biden ដាក់ពាក្យប្តឹង រដ្ឋាភិបាល សហរដ្ឋអាមេរិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអតីតប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងដាក់ពាក្យប្តឹងក្រសួង យុត្តិធម៌អាមេរិក (DOJ) ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីរារាំងការចេញផ្សាយ បទសម្ភាសន៍ដែលគាត់បានផ្តល់ឱ្យអ្នក សរសេររបស់គាត់ ដែលក្រោយមកបានក្លាយជាផ្នែកមួយ នៃការស៊ើបអង្កេតពិសេសរបស់មេធាវី លើការចាត់ថ្នាក់មិនត្រឹមត្រូវ នៃឯកសារទាំងនោះ។

យោងតាមសារព័ត៌មាន Daily Intelligencer កំណត់ត្រារួមមានការថត សំឡេងរយៈពេល ៧០ម៉ោង និងការសន្ទនារវាងលោក Biden និងអ្នកនិពន្ធលោក Mark Zwonitzer ដែលបានកត់ត្រាខណៈពេលដែលលោក Zwonitzer កំពុងធ្វើការលើសៀវភៅអនុស្សាវរីយ៍ឆ្នាំ២០១៧ របស់លោក Biden ។

ការកត់ត្រានេះត្រូវបានទទួលដោយអ្នកប្រឹក្សាពិសេសឈ្មោះលោក Robert Hur ដែលត្រូវបានតែងតាំងឱ្យស៊ើបអង្កេតថា តើលោក Biden បានរក្សាទុកឯកសារចាត់ថ្នាក់ ដោយខុសច្បាប់នៅផ្ទះរបស់គាត់ដែរឬទេ បន្ទាប់ពីបម្រើការជាអនុប្រធានាធិបតីក្រោមការដឹកនាំរបស់លោក Barack Obama ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។

កាលពីខែឧសភា មូលនិធិបេតិកភណ្ឌ ដែលជាអ្នកគិតបែបអភិរក្ស បានដាក់ពាក្យបណ្ដឹងក្រោមច្បាប់សេរីភាពព័ត៌មាន ដើម្បីស្វែងរកការចូលប្រើឯកសារ ។ មេធាវីរបស់លោក Biden អះអាងថា ការអនុញ្ញាតិនេះ នឹងបំពានលើឯកជនភាពរបស់គាត់ ។

ប្រែសម្រួល៖ស៊ុនលី

To Top