វិមានក្រមឡាំង និយាយថាលោក Putin កំពុងបើកចំហទ្វាដើម្បីចរចាជាមួយនឹងអឺរ៉ុប
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅតែបើកចំហចំពោះការចរចាជាមួយអឺរ៉ុប។
លោក Peskov បាននិយាយថា វាជារឿងវិជ្ជមានដែលបណ្តាប្រទេសនៅអឺរ៉ុប កំពុងពិភាក្សាអំពីតម្រូវការ ដើម្បីកំណត់អត្តសញ្ញាណអ្នកតំណាង សម្រាប់កិច្ចពិភាក្សាដែលអាចកើតមានជាមួយរុស្ស៊ី ទោះបីជាមិនទាន់មានវិធានការជាក់ស្តែងណាមួយត្រូវបានធ្វើឡើងក៏ដោយ។
លោកបានបន្ថែមថាលទ្ធភាពនៃការសន្ទនាជាមួយអឺរ៉ុបនឹងអាស្រ័យលើការបន្តដំណើរការសន្តិភាពអ៊ុយក្រែនបន្ទាប់ពីការផ្អាកបច្ចុប្បន្នក្នុងការចរចាក្តី។
មុននេះផងដែរប្រភពរបស់រ៉យទ័របានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនឹងពិភាក្សានៅថ្ងៃព្រហស្បតិ៍ពីរបៀបដើម្បីឈានទៅរកការចរចានាពេលអនាគតដែលអាចកើតមានជាមួយរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
