Breaking News: កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំណត់គោលដៅលើមូលដ្ឋាន ទ័ពអាកាសអាមេរិក បន្ទាប់ពីអាមេរិកវាយប្រហារ នៅជិតអាកាសយានដ្ឋាន Bandar Abbas
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានកំណត់គោលដៅ ទៅលើមូលដ្ឋានទ័ពអាកាសអាមេរិកមួយកន្លែង នៅម៉ោង ០៤:៥០ (ម៉ោងក្នុងស្រុក) បន្ទាប់ពីអ្វីដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានពិពណ៌នាថា ជាការវាយប្រហារ នៅព្រឹកព្រលឹមរបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋាន Bandar Abbas។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់មិនបាននិយាយថាមូលដ្ឋាននោះនៅឯណាទេ។
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថា ការធ្វើម្តងទៀតនូវអ្វីដែលពួកគេហៅថាការឈ្លានពាន នឹងទាញការឆ្លើយតប “កាន់តែម៉ឺងម៉ាត់” ហើយបាននិយាយថា ការទទួលខុសត្រូវចំពោះផលវិបាកស្ថិតនៅលើ “អ្នកឈ្លានពាន”៕
ប្រែសម្រួលៈ ណៃ តុលា
