តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីព័ត៌មានអំពីការវាយប្រហារ របស់អាមេរិកលើទីតាំងយោធាអ៊ីរ៉ង់
បរទេស៖ តម្លៃប្រេងបានកើនឡើងប្រហែល ២% នៅក្នុងការជួញដូរ នៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសារព័ត៌មាន Reuters បានរាយការណ៍ពីការវាយប្រហារថ្មី របស់សហរដ្ឋអាមេរិកកាលពីយប់មិញ លើទីតាំងយោធាអ៊ីរ៉ង់ ដែលធ្វើឲ្យភាពតានតឹងកាន់តែកើនឡើង ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់កំពុងចរចា ដើម្បីបញ្ចប់ជម្លោះរយៈពេលបីខែរបស់ពួកគេក៏ដោយ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 1.90 ដុល្លារ ឬ 2.02% ដល់ 96.19 ដុល្លារក្នុងមួយបារ៉ែល , ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 1.73 ដុល្លារ ឬ 1.95% ដល់ 90.41 ដុល្លារ។
សហរដ្ឋអាមេរិក មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា យោធាអ៊ីរ៉ង់បានបើកការវាយប្រហារថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយផ្តោតលើទីតាំងយោធាមួយ ដែលមន្ត្រីជឿថា បានបង្កការគំរាមកំហែងដល់កងកម្លាំងអាមេរិក និងចរាចរណ៍ផ្លូវសមុទ្រ ពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ។
