ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន

ថ្ងៃទី ២៥ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិននៅទីក្រុងប៉េកាំង ។

លោក Xi Jinping បានថ្លែងថា ក្នុងរយៈពេល ៧៥ ឆ្នាំចាប់តាំងពីចិន និងប៉ាគីស្ថាន បានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរបានបង្កើត ចំណងមិត្តភាពប្រពៃណីដ៏រឹងមាំ ដែលមិនអាចបំបែកបាន ហើយ ទំនុកចិត្តជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ជាក់ស្តែងរវាងភាគីទាំងពីរបានជំរុញ ការអភិវឌ្ឍជាតិរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។
ភាគីទាំងពីរគួរតែពន្លឿនការកសាងសហគមន៍ រួមវាសនាចិន-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធក្នុងយុគសម័យថ្មី ធ្វើឱ្យកិច្ចសហប្រតិបត្តិការ គ្រប់រដូវកាលទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើន ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាធ្វើជាគំរូ សម្រាប់ការកសាងសហគមន៍រួមវាសនានៃតំបន់ជុំវិញ ។
ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា លោក Xi Jinping គឺជាមិត្តដ៏អស្ចារ្យរបស់ប្រជាជនប៉ាគីស្ថាន និងជាមិត្តដ៏អស្ចារ្យ របស់ប្រជាជន គ្រប់រូប ដែលស្រឡាញ់សន្តិភាព ទាំងអស់នៅលើពិភពលោក ។ ក្រោមការដឹកនាំដ៏មុតមាំរបស់លោក Xi Jinping សេដ្ឋកិច្ចចិន ទទួលបាននូវ សមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលផ្តល់នូវការធានាដ៏រឹងមាំ សម្រាប់ការរក្សាសន្តិភាពពិភពលោក និងការកសាង ពិភពលោកពហុប៉ូល ។ ប្រទេសប៉ាគីស្ថាន ប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលការណ៍ចិនមួយ គាំទ្រយ៉ាងមុតមាំចំពោះគោលជំហរ របស់ប្រទេសចិន លើបញ្ហាទាំងអស់ ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន ព្រមនិងធ្វើជាមិត្តល្អ និងដៃគូល្អរបស់ប្រទេសចិនជានិច្ច៕

To Top