លោកXi Jinping ប្រធានរដ្ឋចិន និងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម ផ្ញើសារលិខិតជូនគ្នាដើម្បីអបអរសាទខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម
នៅថ្ងៃទី ២៨ ខែឧសភា លោកXi Jinping ប្រធានរដ្ឋចិន និងលោកស្រី Jennifer Simons ប្រធានាធិបតីសូរីណាម បានផ្ញើសារលិខិតជូនគ្នា ដើម្បីអបអរសាទរ ខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសូរីណាម។
លោក Xi Jinping បានលើកឡើងថា មិត្តភាពរវាងចិន និងសូរីណាមមានប្រវត្តិសាស្ត្រយូរលង់ ហើយឆ្លងកាត់ពេលវាលាកាន់តែយូរកាន់តែរឹងមាំ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-សូរីណាម ហើយមានឆន្ទៈធ្វើការជាមួយលោកស្រីប្រធានាធិបតី និងចាត់ទុកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី ដើម្បីបង្កើនការកសាងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ បន្តវេនមិត្តភាពប្រពៃណី ជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ក្នុងគ្រប់វិស័យឱ្យទទួលលទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងរួមគ្នាចារទំព័រថ្មី នៃទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្ត្រចិន-សូរីណាម ។
លោកស្រី Simons បានថ្លែងថា បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៥០ឆ្នាំមក ទំនាក់ទំនងសូរីណាម-ចិន បានអភិវឌ្ឍប្រកបដោយចីរភាព និងស៊ីជម្រៅ មិត្តភាពរវាងប្រទេសទាំងពីរមានភាពរឹងមាំនិងជ្រាលជ្រៅ ហើយកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រមានភាពកាន់ តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ ។ ខ្ញុំយកចិត្តទុកដាក់ ខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុង គ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយរំពឹងទុកថាប្រទេសយើងទាំងពីរនឹងបង្កើនសាមគ្គីភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមស្តីពីវិបុលភាពនិងការអភិវឌ្ឍ៕
