លោក Xi Jinping ប្រធានរដ្ឋចិននិង លោកVan der Bellen ប្រធានាធិបតីអូទ្រីស ផ្ញើសារលិខិតជូនគ្នា ទៅវិញទៅមក ដើម្បីអបអរសាទរខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងអូទ្រីស
ថ្ងៃទី២៨ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកVan der Bellen ប្រធានាធិបតីអូទ្រីសបានផ្ញើសារលិខិតជូនគ្នាទៅវិញទៅមកដើម្បីអបអរសាទរខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំ២០១៨ ខ្ញុំនិងលោកប្រធានាធិបតីបានរួមគ្នាកំណត់ឋានៈថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តនិងមិត្តភាពរវាងចិននិងអូទ្រីស ដែលជាការឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអូទ្រីស មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតីព្រមទាំងចាត់ទុកខួប៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតជាឱកាសមួយដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអូទ្រីសឡើងដល់កម្រិតថ្មី និងរួមចំណែកកាន់តែធំដល់សន្តិភាពនិងការអភិវឌ្ឍនៃសកលលោក ។
លោក Van der Bellen បានថ្លែងថា ៥៥ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអូទ្រីសនិងចិនបានត្រូវពង្រឹងនិងពង្រីកជាបន្តបន្ទាប់ក្នុងការប្រាស្រ័យទាក់ទងក្នុងវិស័យនានាដូចជាការផ្លាស់ប្តូរប្រជាជននិងប្រជាជន អប់រំ ការស្រាវជ្រាវខាងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាដើមមានភាពញឹកញាប់ មូលដ្ឋានគ្រឹះនៃមិត្តភាពទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកជាំបន្តបន្ទាប់ ។ បច្ចុប្បន្នស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ រំពឹងថាភាគីទាំងពីរអាចរួមគ្នាធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យទំនាក់ទំនងទ្វេភាគីអភិវឌ្ឍកាន់តែស៊ីជម្រៅនិងលើកកម្ពស់គុណភាព៕
