ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ ច្រានចោលការបន្ធូរបន្ថយទណ្ឌកម្ម​ សម្រាប់ការប្រគល់សារធាតុអ៊ុយរ៉ាញ៉ូម របស់អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា អ៊ីរ៉ង់នឹងមិនទទួលបានការបន្ធូរបន្ថយ ទណ្ឌកម្មជាថ្នូរនឹងការបោះបង់ចោលឃ្លាំងស្តុកអ៊ុយរ៉ាញ៉ូម​ ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់នោះទេ។

លោក​ ដូណាល់​ ត្រាំ​ បានឧ្យដឹងដា​ “ទេ មិនមែនទាល់តែសោះ។ មិនមែនការបន្ធូរបន្ថយទណ្ឌកម្មទេ” លោក ត្រាំ បានឧ្យដឹងនៅពេលសួរថា តើក្របខ័ណ្ឌបច្ចុប្បន្ន​ នឹងមានន័យថា​ អ៊ីរ៉ង់បោះបង់ចោលអ៊ុយរ៉ាញ៉ូម​ ដែលសម្បូរទៅដោយ សារធាតុរ៉ែខ្ពស់របស់ខ្លួនជាថ្នូរ នឹងការបន្ធូរបន្ថយទណ្ឌកម្ម នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទខ្លីមួយជាមួយ PBS News ដែរឬទេ។

ប្រធានាធិបតីអាមេរិក​រូបនេះ​ បានលេីកឡេីងថា​ “ពួកគេនឹងបោះបង់ចោលអ៊ុយរ៉ាញ៉ូម​ ដែលសម្បូរទៅដោយសារធាតុរ៉ែខ្ពស់របស់ពួកគេ មិនមែនសម្រាប់ការបន្ធូរបន្ថយទណ្ឌកម្មនោះទេ​ គឺមិនមែនទាល់តែសោះ”។

ថ្លែងក្នុងអំឡុងពេលកិច្ច ប្រជុំគណៈរដ្ឋមន្ត្រី នៅសេតវិមានកាលពីថ្ងៃពុធ លោក ដូណាល់​ ត្រាំ បានឧ្យដឹងថា លោកនឹងមិនប្រញាប់ប្រញាល់ ចូលទៅក្នុងកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់​ ដោយសារតែការព្រួយបារម្ភ ផ្នែកនយោបាយពាក់កណ្តាលអាណត្តិនោះទេ ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោន​ នៅតែត្រៀមខ្លួនរួចជាស្រេច​ ដើម្បីបន្តសកម្មភាព យោធា ប្រសិនបើការចរចា​ ដែលកំពុងបន្តបរាជ័យ ក្នុងការបង្កើតកិច្ចព្រមព្រៀង​ ដែលសហរដ្ឋអាមេរិកពេញចិត្ដ៕

To Top