អ៊ីរ៉ង់ កំណត់យកគោលដៅមូលដ្ឋាន ទ័ពអាមេរិក ជាការឆ្លើយតបទៅនឹងការ វាយប្រហារចុងក្រោយរបស់អាមេរិក
បរទេស៖យោងតាមការចេញផ្សាយ របស់ RT កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ហៅកាត់ថាIRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅមូលដ្ឋាន ទ័ពអាកាសអាមេរិក នៅក្នុងតំបន់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារថ្មី ដែលជាការកត់សម្គាល់ការប៉ះទង្គិច ប្រដាប់អាវុធលើកទីពីររវាងគូប្រជែងក្នុងសប្តាហ៍នេះ។
ការប្រឈមមុខដាក់គ្នាចុងក្រោយបង្អស់បានចាប់ផ្តើមជាមួយនឹងរបាយការណ៍នៃការផ្ទុះភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងមូលដ្ឋានទ័ពជើងទឹកមួយរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីអាមេរិកម្នាក់បាននិយាយថា កងកម្លាំងអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក kamikaze របស់អ៊ីរ៉ង់ចំនួន៤គ្រឿងដែលបានបង្កការគំរាមកំហែងនៅជុំវិញច្រកសមុទ្រ Hormuz ហើយថែមទាំងបានវាយប្រហារស្ថានីយត្រួតពិនិត្យដីនៅ Bandar Abbas ខណៈដែល រៀបនឹងបាញ់បង្ហោះដ្រូនទី៥ផងដែរ។
ក្រសួងការពារជាតិរបស់ប្រទេសគុយវ៉ែត បាននិយាយថាប៉ុន្មានម៉ោងក្រោយមកមីស៊ីល និងយន្តហោះគ្មានមនុស្ស បើកជាច្រើនត្រូវបានស្ទាក់ចាប់ បានពីលើប្រទេសគុយវ៉ែត។
អ្នកវិភាគប្រភពបើកចំហបានស្នើ តាមបណ្តាញអ៊ិនធឺណេតថា មីស៊ីលប្រហែលជាកំពុងឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Ali Al Salem ក្បែរព្រំដែនគុយវ៉ែត-អ៊ីរ៉ាក់៕
ប្រែសម្រួល៖ស៊ុនលី
