យោធាអាមេរិក បដិសេធការអះអាងរបស់អ៊ីរ៉ង់ អំពីយន្តហោះ ដែលត្រូវបានបាញ់ទម្លាក់
វ៉ាស៊ីនតោន៖ បញ្ជាការកណ្តាល សហរដ្ឋអាមេរិកបានឲ្យដឹងថា គ្មានយន្តហោះអាមេរិកណាមួយ ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំង អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នោះទេ ដោយបដិសេធរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗ ដែលថា កងទ័ពអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្ដហោះរបស់អាមេរិក ក្នុងអំឡុងពេលវាយប្រហារនាពេលថ្មីៗនេះ ។
បញ្ជាការអាមេរិកបានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា “គ្មានយន្តហោះអាមេរិកណាមួយត្រូវបានបាញ់ទម្លាក់នោះទេ។ ទ្រព្យសម្បត្តិផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ទាំងអស់ត្រូវបានរាប់បញ្ចូល”។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ ត្រូវបានធ្វើឱ្យសកម្មនៅយប់ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុកនៅក្នុងខេត្ត Bushehr ភាគខាងត្បូង ដោយអះអាងថា យន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក “កំពុងឈ្លានពាន” ត្រូវបានបំផ្លាញ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដោយដកស្រង់ប្រភពយោធាមួយ បានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកនៅជិតខេត្ដ Bushehr ដោយប្រើមីស៊ីល៕
