ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ធ្វើឲ្យបាត់បង់សមត្ថភាព នាវាមួយគ្រឿង ដែលមានបំណង ចង់សុំចូលចត នៅផែសមុទ្ររបស់អ៊ីរ៉ង់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ឬCENTCOMបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានរារាំងនាវាដែនសមុទ្រមួយគ្រឿងដែលមានទង់ជាតិហ្គាំប៊ី ដែលព្យាយាមបើកឆ្ពោះចូលទៅកាន់កំពង់ ផែអ៊ីរ៉ង់កាលពីថ្ងៃសុក្រ។

កងកម្លាំង CENTCOM បានសង្កេត មើលនាវា M/V Lian Star ដែលបានឆ្លងកាត់ដែនទឹកអន្តរជាតិ ឆ្ពោះទៅកាន់កំពង់ផែអ៊ីរ៉ង់នៅឈូងសមុទ្រអូម៉ង់ និងបានចេញការព្រមានជាង២០ដង ខណៈពេលដែលជូនដំណឹង ដល់នាវាថាវាបំពានការបិទផ្លូវរបស់សហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍របស់ CENTCOM បាននិយាយថា ៖យន្តហោះអាមេរិកមួយគ្រឿងបានបិទនាវាដោយការបាញ់មីស៊ីល Hellfire ចូលទៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា បន្ទាប់ពីនាវិក Lian Star មិនបានអនុវត្តតាម ។ កប៉ាល់​នេះ​មិន​យូរ​ប៉ុន្មាន​ទេ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់។

CENTCOM ក៏បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ដែរថា យោធាសហរដ្ឋអាមេរិក បានបិទនាវាពាណិជ្ជកម្ម សរុបចំនួន៥គ្រឿង និងប្តូរទិសនាវាចំនួន១១៦ លើកមកហើយនៅក្នុងអំឡុងពេលការបិទខ្ទប់កន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top