រុស្សីអះអាងថា ដ្រូនរបស់អ៊ុយក្រែន ប៉ុនប៉ងវាយប្រហាររោង ចក្រនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែមិនទទួលជោគជ័យឡើយ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែមិនមានការខូចខាត ដល់ឧបករណ៍សំខាន់ៗត្រូវបានរាយការណ៍ទេ។
យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារទួរប៊ីននៃអង្គភាពទី៦ នៃរោងចក្រថាមពល ហើយបានផ្ទុះកាលពីថ្ងៃសៅរ៍ ។ ចាប់តាំងពីពេលនោះមក ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ត្រូវបានជូនដំណឹងអំពីការ វាយប្រហារនេះផងដែរ។
រោងចក្រនេះបានធ្វើការបង្ហោះ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ខ្លួនថា ការវាយប្រហារបែបនេះទៅលើ រោងចក្រនុយក្លេអ៊ែរ គឺជាការវាយប្រហារប្រកបដោយភាពមិនទទួលខុសត្រូឡើយ ហើយបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ នុយក្លេអ៊ែរ ។
ការវាយប្រហារណាមួយ លើហេដ្ឋារចនាសម្ព័ន្ធ របស់រោងចក្រនុយក្លេអ៊ែរ អាចបង្កឱ្យមានផលវិបាក ដែលមិនអាចទាយ ទុកជាមុនបាន និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពក្នុងតំបន់ ប៉ុន្តែដោយបន្ថែមថា បច្ចប្បន្នគឺមិនមានអ្នកស្លាប់ ឬការខូចខាតធ្ងន់ធ្ងរនោះទេ។
ភាគីរុស្សី បាននិយាយថា នេះគឺជាការវាយប្រហារគោលដៅដំបូង ប្រឆាំងនឹងឧបករណ៍សំខាន់របស់រោងចក្រនុយក្លេអ៊ែរ ដែលបណ្តាលឱ្យមានការផ្ទុះ និងធ្វើឱ្យខូចខាតដល់រចនាសម្ព័ន្ធផ្នែកខ្លះនៃរោងចក្រ៕
ប្រែសម្រួល៖ស៊ុនលី
