ព័ត៌មានអន្តរជាតិ

ប្រធាន IAEA អំពាវនាវឲ្យបញ្ឈប់ការ វាយប្រហារលើទីតាំង នុយក្លេអ៊ែរ ក្រោយហេតុការណ៍ វាយប្រហារដោយដ្រូននៅ Zaporizhzhia

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ ហៅកាត់ថាIAEA កាលពីថ្ងៃអាទិត្យបានសង្កត់ធ្ងន់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ គឺមិនអាចទទួលយកបាន ហើយត្រូវតែបញ្ឈប់ដើម្បីជៀសវាង ហានិភ័យពិតប្រាកដនៃ គ្រោះថ្នាក់នុយក្លេអ៊ែរ។

នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ប្រធាន IAEA លោក Rafael Grossi ក៏បានពណ៌នាអំពី ការវាយប្រហារកាល ពីថ្ងៃសៅរ៍ថាជាឧប្បត្តិហេតុធ្ងន់ធ្ងរមិនអាចទទួលយកបាននិង ដែលបានគំរាមកំហែង ដល់គោលការណ៍សុវត្ថិភាព នុយក្លេអ៊ែរសំខាន់ៗ។

ការបង្ហោះនោះក៏បាននិយាយដែរថា ក្រុមការងារ IAEA បានត្រួតពិនិត្យ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhiaរួចរាល់ហើយដែរ បន្ទាប់ពីវាត្រូវបាន គេរាយការណ៍ថា បានវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃមុន។

ក្រុម​ការងារ​បាន​សង្កេត​ឃើញ​មាន​ការ​ខូច​ខាត​ប្រហោង​ដែក​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​អគារ​ទួរប៊ីន ព្រម​ទាំង​កំទេច​កំទី និង​បំណែក​សរសៃ​អុបទិក​ដែល ​ឆេះ​រាយប៉ាយ​នៅ​លើ​ដី ។

IAEA បាននិយាយថា ខណៈពេលដែលការត្រួតពិនិត្យ តាមដាននៅខាងក្នុងអគារទួរប៊ីន ត្រូវបានរំខានដោយសកម្មភាព របស់យន្តហោះ គ្មានមនុស្សបើក និងការបាញ់កាំភ្លើងនោះ អ្នកជំនាញ របស់ខ្លួនបានបញ្ជាក់ថា កម្រិតវិទ្យុសកម្ម នៅកន្លែងនោះ នៅតែធម្មតា ។ ការវាស់វែងបានបង្ហាញ ពីការគំរាមកំហែងវិទ្យុ សកម្មភ្លាមៗ ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top