ព័ត៌មានអន្តរជាតិ

លោក Macron អំពាវនាវ ឲ្យមានលទ្ធផលភ្លាម ចំពោះកិច្ចព្រមព្រៀង រវាងអាមេរិកនិង អ៊ីរ៉ង់ ដើម្បីអាចបើកច្រកសមុទ្រ Hormuz ឡើងវិញ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ បានអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងយ៉ាងឆាប់រហ័សរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដោយជំរុញ ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញដោយគ្មានលក្ខខណ្ឌនិងស្របតាមច្បាប់អន្តរជាតិ។

លោក Macron បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកបាននិយាយជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី Mohammed bin Salman bin Abdulaziz Al Saud, Sultan Haitham bin Tariq នៃប្រទេសអូម៉ង់, ប្រធានាធិបតីអារ៉ាប់រួម Sheikh Mohamed bin Zayed Al Nahyan និងប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisiផង ។

យោងតាមលោក Macron អទិភាព គឺធានាបទឈប់បាញ់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញដោយគ្មាន លក្ខខណ្ឌណាមួយ និងស្របតាមច្បាប់អន្តរជាតិ។
បន្ទាប់មកការពិភាក្សាគួរតែបន្ត ជាមួយនឹងទស្សនៈដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយ និងរឹងមាំលើបញ្ហាផ្សេងទៀត ជាពិសេសកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងស្ថិរភាពក្នុងតំបន់នេះបើយោង តាមការបញ្ជាក់បន្ថែមដោយលោកប្រធានាធិបតីរូបនេះ។

លោក Macron ក៏បាននិយាយដែរថា ប្រទេសបារាំងបានត្រៀម ខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែករបស់ខ្លួន រួមទាំងតាមរយៈគំនិតផ្តួចផ្តើម ពហុជាតិ ដែលដឹកនាំរួមគ្នាជាមួយចក្រភពអង់គ្លេស ដើម្បីជួយការពារចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ៕

ប្រែសម្រួល៖ស៊ុនលី

To Top