ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បង្ហាញក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហាលុកលុយ របស់អ៊ីស្រាអែល ក្នុងតំបន់ភាគខាងត្បូងនៃប្រទេសលីបង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Johann Wadephul កាលពីថ្ងៃអាទិត្យបាន សម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង លើការលុកលុយទៅមុខបន្ថែមទៀត នៃកងទ័ពអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ ដោយជំរុញឱ្យភាគីជម្លោះទាំងអស់ បញ្ឈប់ជាបន្ទាន់នូវអរិភាព ហើយត្រឡប់ទៅ រកបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Wadephul បានកត់សម្គាល់ថា ខណៈពេលដែលសកម្មភាពយោធារបស់អ៊ីស្រាអែល កំពុងមានសកម្មភាព ខ្លាំងចំពោះការវាយប្រហារបន្តដោយក្រុម Hezbollah លើភាគខាងជើងអ៊ីស្រាអែល ការកើនឡើងបន្ថែម ទៀតនឹង ធ្វើឱ្យស្ថានការណ៍ តានតឹងរួចទៅហើយ និងបង្កឱ្យមានរលកថ្មីនៃការ ផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់។

លោកបាននិយាយថា ប្រសិនបើជនស៊ីវិល គឺជាអ្នកដែលខាតបង់ នៃការកើនឡើងផ្នែកយោធា ហើយផ្នែកខ្លះ នៃប្រទេសលីបង់ក្លាយជា គ្មានមនុស្សរស់នៅជាអចិន្ត្រៃយ៍នោះ វានឹងមិនធ្វើឱ្យសង្កាត់របស់អ៊ីស្រាអែល មានសុវត្ថិភាពក្នុងរយៈពេលយូរនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top