ព័ត៌មានអន្តរជាតិ

ឥណ្ឌា ​នឹង​លក់​មីស៊ីលកំណត់គោលដៅ BrahMos ទៅ​ឲ្យ​វៀតណាម 

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajesh Kumar Singh បានបញ្ជាក់ថា ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើ​ កិច្ចព្រមព្រៀងមួយ ដើម្បីផ្គត់ផ្គង់មីស៊ីលកំណត់គោលដៅ BrahMos ដល់ប្រទេសវៀតណាម ។
 
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា លោក Singh បានថ្លែងនៅក្នុងកិច្ចប្រជុំ Shangri-La Dialogue នៅប្រទេសសិង្ហបុរីកាលពីចុងសប្តាហ៍មុនថា កិច្ចព្រមព្រៀងស្រដៀងគ្នានេះ ជាមួយប្រទេសឥណ្ឌូនេស៊ី កិច្ចព្រមព្រៀងនេះកំពុង ស្ថិតក្នុងដំណាក់កាលចុងក្រោយ។
 
លោក Singh បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ទាំងជាមួយប្រទេសឥណ្ឌូនេស៊ី និងជាមួយប្រទេសវៀតណាម កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ… តាមពិតទៅ សម្រាប់ប្រទេសវៀតណាម ខ្ញុំយល់ថា វាត្រូវបានចុះហត្ថលេខារួចហើយ ប្រហែលជាមិនទាន់បានប្រកាសជាសាធារណៈនៅឡើយទេ ប៉ុន្តែវាត្រូវបានចុះហត្ថលេខារួចហើយ”។
 
ប្រធានាធិបតីវៀតណាម លោក តូ ឡាំ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងដំណើរទស្សនកិច្ចជាផ្លូវការកាលពីដើមខែមុន។
 
ប្រទេសវៀតណាមបានក្លាយ ជាប្រទេសអាស៊ីអាគ្នេយ៍ទីពីរដែលបានដាក់ បញ្ចូលមីស៊ីលបញ្ជាល្បឿនលឿន ជាងសំឡេង ទៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។ កាលពីឆ្នាំមុន ប្រទេសហ្វីលីពីន បានក្លាយជាអតិថិជនភាគីទីបីដំបូងគេសម្រាប់ប្រព័ន្ធ មីស៊ីល BrahMos ដោយទទួល បានការដឹកជញ្ជូន ជាបាច់ដំបូងនៅក្នុងខែមេសា ក្រោមកិច្ចព្រមព្រៀងចំនួន ៣៧៥ លានដុល្លារ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២៣ ៕
 
ប្រែសម្រួលៈ ណៃ តុលា

To Top