ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ស្រែកដាក់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក្នុងពេលសន្ទនា តាមទូរស័ព្ទ ជុំវិញការរំខានដល់កិច្ចចរចាអ៊ីរ៉ង់ 

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ជុំវិញការកើនឡើងនៃភាពតានតឹងរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់, នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Axios កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប និងប្រភពទីបីដែលបានជម្រាបជូនអំពីការហៅទូរស័ព្ទនេះរវាងមេដឹកនាំទាំងពីរ។
 
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា​ ឆ្នាំ២០២៦ថា លោក ត្រាំ ត្រូវបានអះអាងថា បានចោទលោក ណេតាន់យ៉ាហ៊ូ ពីបទធ្វើឱ្យការចរចារបស់សហរដ្ឋអាមេរិក ជាមួយអ៊ីរ៉ង់មានហានិភ័យ ហើយបានទាមទារឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារដែលបានគ្រោង ទុកលើទីក្រុងបេរូត ដែលជាអ្វីដែល Axios បានពិពណ៌នាថា ជាការហៅទូរស័ព្ទដ៏អាក្រក់បំផុត មួយរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក ត្រាំ បានវិលត្រឡប់មកកាន់តំណែងវិញ។
 
ប្រធានាធិបតីអាមេរិក ត្រូវបានគេរាយការណ៍ថា បានសង្កត់ធ្ងន់លើសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួន ប៉ុន្តែបានលើកឡើងពីការព្រួយបារម្ភថា លោក ណេតាន់យ៉ាហ៊ូ បានកើនឡើងក្នុងលក្ខណៈមិនសមាមាត្រក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមានជនស៊ីវិលស្លាប់ និងអគារទាំងមូលត្រូវបានបំផ្លាញចោល ដើម្បីវាយប្រហារមេបញ្ជាការក្រុម Hezbollah ម្នាក់ៗ។
 
អ៊ីស្រាអែល បានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន នៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថា ជាគោលដៅរបស់ក្រុម Hezbollah ។ យោធាអ៊ីស្រាអែលបានរុលចូល ទៅក្នុងភាគខាងត្បូង នៃប្រទេសកាន់តែជ្រៅ ដោយដណ្តើមយកប្រាសាទ Beaufort ដែលជាបន្ទាយ Crusader អាយុ ៩០០ឆ្នាំ និងជាចំណុចសំខាន់មួយនៅក្នុងតំបន់។
 ប្រែសម្រួលៈ ណៃ តុលា

To Top