ព័ត៌មានអន្តរជាតិ

លោក Marco Rubio អះអាងថា អ៊ីស្រាអែល ដណ្តើមកាន់កាប់តំបន់ហ្គាហ្សា ៧០ ភាគរយ មិនមែនជាផ្នែកមួយ នៃផែនការរបស់សហរដ្ឋអាមេរិកនោះទេ

វ៉ាស៊ីនតោន៖ គោលដៅរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងការដណ្តើមយកតំបន់ហ្គាហ្សា ៧០ ភាគរយ មិនមែនជាផ្នែកមួយនៃផែនការ ២០ ចំណុចដែលព្រាង ដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ និងកសាងឡើងវិញនូវទឹកដីនោះទេ នេះបើតាមលើកឡើង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។

រដ្ឋមន្រ្តីការបរទេសអាមេរិករូបនេះ បានប្រាប់សមាជិកសភាអាមេរិកនៅក្នុងសវនាការមួយថា “យើងមានផែនការមួយ វាមិនតម្រូវឱ្យមានរឿងបែបនោះទេ”។

លោកបានលើកឡើងថា “ហើយនៅទីបញ្ចប់ យើងយល់ថាអ្វីដែលយើងចង់បាន ហើយខ្ញុំគិតថាអ្វីដែលជនជាតិអ៊ីស្រាអែលចង់បាននៅទីបំផុត គឺតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយអង្គភាពដែលមិនមែនជាក្រុមហាម៉ាស់”។

លោក នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោ បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្ថាហ៍មុនថា លោកបានចេញសេចក្តីណែនាំមួយ ដើម្បីបង្កើនការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែលលើតំបន់ហ្គាហ្សា ពី ៦០ ភាគរយ ទៅ ៧០ ភាគរយនៃទឹកដី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top