ព័ត៌មានអន្តរជាតិ

វៀតណាម និងហ្វីលីពីន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ការពារជាតិ ឱ្យកាន់តែស៊ីជម្រៅ 

 បរទេស៖ វៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិដ៏ទូលំទូលាយ ជាក់ស្តែង និងផ្អែកលើទំនុកចិត្ត ខណៈពេលដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលទើបចុះហត្ថលេខាថ្មីៗនេះ ដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
 
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅថ្ងៃពុធ ក្នុងអំឡុងពេលចរចារវាងនាយឧត្តមសេនីយ៍ ង្វៀន តាន់ គួង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ រ៉ូមេអូ ប្រ៊ូវណឺរ ជូនៀ ប្រធានសេនាធិការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា។
 
កិច្ចចរចានេះបានធ្វើឡើងបន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការសម្រាប់នាយឧត្តមសេនីយ៍ ប្រ៊ូវណឺរ និងគណៈប្រតិភូជាន់ខ្ពស់របស់លោក។
 
នាយឧត្តមសេនីយ៍ គួង របស់វៀតណាមបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសទាំងពីរបានបង្កើនចំណងមិត្តភាពទៅជាភាពជាដៃគូយុទ្ធសាស្ត្រប្រសើរឡើង និងរដ្ឋមន្ត្រីការពារជាតិរបស់ពួកគេបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ។
ប្រែសម្រួលៈ ណៃ តុលា 

To Top