Update: លោក Putin លើកឡើងថា គ្មានមូលហេតុណាដែលថា ការជួបគ្នាដោយផ្ទាល់ ជាមួយនឹងលោក Zelensky នឹងអាចបញ្ចប់សង្គ្រាមនោះទេ
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin បាននិយាយថា លោកមិនឃើញចំណុចណាមួយ ក្នុងការជួបជាមួយ លោក Vladimir Zelensky ដោយផ្ទាល់បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនបានស្នើសុំការចរចាទល់មុខគ្នា ជុំវិញការបញ្ចប់សង្រ្គាម រវាងប្រទេសទាំងពីរ ។
លោកZelensky បានផ្ញើលិខិតចំហរមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យមានការចរចា ដោយផ្ទាល់ជាមួយលោកPutinដោយសរសេរថាវា ជាកំហុសដ៏ធ្ងន់ក្នុងការរង់ចាំ” សម្រាប់សង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយពេញ លេញរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ២០២២ ដើម្បីក្លាយជាការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិកម្តងទៀត ។
ប្រធានាធិបតីអ៊ុយក្រែន ក៏បានស្នើឱ្យមានបទឈប់បាញ់ដែរ ខណៈដែលការវាយប្រហារប្រឆាំង ដោយពាក្យសំដីនិងពាក្យចំអកពេលខ្លះក៏នៅតែបន្តកើតឡើង នៅឡើយ ។
លោក Putin បានហៅកំណត់ត្រានោះថា «ជាសកម្មភាពឈ្លើយ» ហើយបានបដិសេធសំណើសុំជួបប្រជុំ ដោយបញ្ជាក់ជំហររបស់គាត់ថា ការចរចាសន្តិភាព គួរតែធ្វើមុនបទឈប់បាញ់ណាមួយ។
លោកបាននិយាយទៀត នៅពេលត្រូវបានសួរថាតើគាត់នឹងទទួលយកការផ្តល់ជូនរបស់ Zelensky នៅពេលនិយាយនៅឯវេទិកា សេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី នៅទីក្រុង St Petersburg កាលពីថ្ងៃសុក្រថា “ខ្ញុំមិនឃើញចំណុចណាមួយទេដែលគួរតែធ្វើរឿងនេះនោះទេ” ។
យ៉ាងណាក្តីបន្ទាប់ពីបានឮការឆ្លើយតបរបស់លោក Putinហើយនោះ លោក Zelensky បាននិយាយថា រុស្ស៊ី កំពុងជ្រើសរើសសង្រ្គាមម្ដងទៀត។
គាត់បានសរសេរនៅលើ Telegram ថា ៖គាត់គ្រាន់តែមិនចង់បញ្ចប់សង្រ្គាម។ ខ្ញុំគិតថាមនុស្សជាច្រើននៅលើពិភពលោកមានការខកចិត្តចំពោះចម្លើយនេះ៕
ប្រែសម្រួល៖ស៊ុនលី
