កំណើន GDP របស់ប្រទេសឥណ្ឌា នឹងកើនឡើង ៧.៧ ភាគរយនៅក្នុងឆ្នាំ២០២៥-២០២៦
ញូវដេលី៖ ទិន្នន័យរបស់រដ្ឋាភិបាល ដែលចេញផ្សាយ នៅថ្ងៃសុក្របានបង្ហាញថា សេដ្ឋកិច្ចឥណ្ឌា បានចុះបញ្ជីអត្រាកំណើនផលិតផល ក្នុងស្រុកសរុបពិតប្រាកដ (GDP) ពេញមួយឆ្នាំចំនួន ៧.៧ ភាគរយសម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៥-២០២៦ គឺចាប់ពីខែខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦) បើប្រៀបធៀបទៅនឹង ៧.១ ភាគរយនៅក្នុងឆ្នាំសារពើពន្ធ ២០២៤-២០២៥។
តួលេខដែលចេញផ្សាយ ដោយក្រសួងស្ថិតិ និងការអនុវត្តកម្មវិធីបានបង្ហាញថា ក្នុងចំណោមវិបត្តិមជ្ឈិមបូព៌ាដែលកំពុងបន្ត សេដ្ឋកិច្ចរបស់ប្រទេសនេះ បានបង្ហាញពីភាពធន់ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដ ៧.៨ ភាគរយក្នុងរយៈពេលខែមករា ដល់ខែមីនា។
យោងតាមក្រសួង វិស័យចម្បងបានសង្កេតឃើញអត្រាកំណើន ៣.២ ភាគរយ ដែលភាគច្រើនត្រូវបានជំរុញដោយការអនុវត្តនៃវិស័យកសិកម្ម និងនេសាទ។ ទិន្នន័យបានបង្ហាញថា វិស័យផលិតកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ដឹកជញ្ជូន ទំនាក់ទំនង និងសេវាកម្មទាក់ទងនឹងវិស័យផ្សព្វផ្សាយ និងអចលនទ្រព្យ សម្រេចបានកំណើនពីរខ្ទង់នៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
