ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ដោយសារក្តីសង្ឃឹមកាន់តែខ្លាំងឡើង ចំពោះការបន្ធូរបន្ថយភាពតានតឹង ក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់

បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃសុក្រ ខណៈដែលពាណិជ្ជករទទួលបានទំនុកចិត្តថា ជម្លោះឡើងវិញរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទំនងជាមិនសូវកើតឡើងទេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះមកត្រឹម 93.09 ដុល្លារក្នុងមួយបារ៉ែល ដោយធ្លាក់ចុះ 1.94 ដុល្លារ ឬ 2.04%,  កាលពីវគ្គមុន តម្លៃប្រេងប្រភេទ Brent បានធ្លាក់ចុះ 2.84%។

ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានបញ្ចប់នៅ 90.54 ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ 2.50 ដុល្លារ ឬ 2.69% បន្ទាប់ពីការខាតបង់ 3.1% កាលពីថ្ងៃព្រហស្បតិ៍។

លោក Phil Flynn អ្នកវិភាគជាន់ខ្ពស់នៅ Price Futures Group បាននិយាយថា “ទីផ្សារមិនឃើញមានការកើនឡើងរវាងប្រេងទាំងពីរទេ”។ “ទោះបីជាយើងមិនមានកិច្ចព្រមព្រៀងក៏ដោយ វាហាក់ដូចជាទីផ្សារកំពុងឃើញការថយចុះ”។
ប្រែសម្រួលៈ ណៃ តុលា

To Top