ព័ត៌មានអន្តរជាតិ

អាកាសយានដ្ឋាន ទីក្រុងមុយនិច ដំណើរការឡើងវិញ ក្រោយផ្អាកដោយសារផ្សែងហុយខ្លាំង នៅប៉មត្រួតពិនិត្យការហោះហើរ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមមន្ត្រីអាកាសយានដ្ឋានបាននិយាយថា ប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋាន Munich ទីក្រុងមុយនិច របស់ប្រទេសអាល្លឺម៉ង់កំពុងដំណើរ ការជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីមានផ្សែងហុយ នៅក្នុងប៉មបញ្ជាបានជំរុញឱ្យមានការផ្អាកជើងហោះហើរ ជាបណ្តោះអាសន្នកាលពីល្ងាចថ្ងៃអាទិត្យ។

អ្នកនាំពាក្យរបស់ប្រតិបត្តិករ អាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរបានចាប់ផ្តើមចេញដំណើរម្តងទៀត ទោះបីជាការពន្យារពេល និងការរំខាននៅតែអាចធ្វើទៅបានក៏ដោយ ។

ប៉មបញ្ជាត្រូវបានជម្លៀស ចេញនៅម៉ោង៨និង៣៣នាទី យប់បន្ទាប់ពីអ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស បានរកឃើញក្លិនផ្សែងចេញ ពីទីនោះប្រតិបត្តិការហោះហើរត្រូវបានផ្អាកជាបន្តបន្ទាប់។

ក្រុមមន្ត្រី​បាន​និយាយ​ថា មិន​មាន​ភ្លើង​ឆេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ទេ ហើយ​វា​នៅ​តែ​មិន​ច្បាស់​ថា​តើ​មាន​អគ្គិភ័យ​បាន​កើត​ឡើង​ឬ​យ៉ាង​ណាដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអាល្លឺម៉ង់dpaជើងហោះហើរបានបន្តដំណើរការឡើងវិញប្រហែលជាពីរម៉ោងបន្ទាប់ពីការជម្លៀសចេញ៕

ប្រែសម្រួល៖ស៊ុនលី

To Top