ប្រទេសចិន អាចផលិតមនុស្សយន្តរាង ដូចមនុស្សបានក្នុងទ្រង់ទ្រាយធំ ប៉ុន្តែផ្នែកដែលពិបាក គឺការស្វែងរកអ្នកទិញគ្រប់គ្រាន់
បរទេស៖ មនុស្សយន្តរាងដូចមនុស្ស ដែលផលិតនៅប្រទេសចិន កំពុងបង្កើតរលកជាមួយនឹងសមត្ថភាពរបស់វាក្នុងការធ្វើចលនារ៉ូឡាតត្រឡប់ក្រោយ ដឹកនាំចរាចរណ៍ និងសូម្បីឆុងកាហ្វេ ខណៈដែលក្រុមហ៊ុនដែលកំពុងអភិវឌ្ឍវាស្វែង រកវិធីដើម្បីពង្រីក និងគ្របដណ្ដប់ទីផ្សារ។
យោងតាមសារព័ត៌មាន The Kyodo News ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនផលិតមនុស្សយន្តនៅក្នុងប្រទេសចិននិយាយថា ពួកគេមានការបញ្ជាទិញរាប់ពាន់ទាំងពីខាងរដ្ឋាភិបាល និងអាជីវកម្មឯកជនសម្រាប់មនុស្សយន្តដែលមានរាងដូចមនុស្ស ដែលអាចធ្វើការងារ ដូចជាការតម្រៀបកញ្ចប់នៅមជ្ឈមណ្ឌលប្រៃសណីយ៍ ខណៈដែលប្រទេសចិនស្វែងរកវិធីដើម្បីដោះស្រាយនឹងចំនួនប្រជាជនវ័យចំណាស់ និងការកើនឡើងនៃថ្លៃពលកម្ម ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថា តម្រូវការសម្រាប់មនុស្សយន្តមាន លក្ខណៈស្រដៀងនឹងមនុស្ស មានកម្រិតទាបក្នុងការបង្កើតវា។
ប្រទេសចិន និងសហរដ្ឋអាមេរិកគ្របដណ្ដប់លើការស្រាវជ្រាវ សម្រាប់អ្វីដែលក្រុមហ៊ុនសេវាហិរញ្ញវត្ថុ និងធនាគារ Morgan Stanley ប៉ាន់ប្រមាណថា ជាទីផ្សារមនុស្សយន្តរាងដូចមនុស្សមានតម្លៃ ៥ ពាន់ពាន់លានដុល្លារ។
ដោយវិធានការមួយចំនួន សហរដ្ឋអាមេរិក មានយុទ្ធសាស្រ្តខ្លាំង ជាងក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត សម្រាប់ថាមពលគណនាកម្រិតខ្ពស់ របស់មនុស្សយន្តបែបនេះ ឬ “ខួរក្បាល” ។ ប៉ុន្តែក្នុងនាមជារោងចក្ររបស់ពិភពលោក ប្រទេសចិននាំមុខគេក្នុងសមត្ថភាពផលិតទ្រង់ទ្រាយធំ ការផ្គត់ផ្គង់ផ្នែករឹង និងការប្រមូលផលទិន្នន័យ សម្រាប់ការបណ្តុះបណ្តាលមនុស្សយន្ត។
ប្រែសម្រួលៈ ណៃ តុលា
